Apple​ ​មិន​ព្រម​ផ្ដល់​សំណង​ ​រឿង​ផ្ទុះ​កាស​ ​ព្រោះ ...

  • 2017-05-22 05:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ​ ​២០១៧​ ​កន្លង​ទៅ​ ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ម្នាក់​ ​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ថា " អំឡុង​ពេល​ដែល​នាង​ដេក​លក់​នៅ​លើ​យន្តហោះ​ជើង​ហោះ​ហើរ​ពី​ទី​ក្រុង​ ​ប៉េកាំង​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីក្រុង​ Melbourne​ ​ប្រទេស​អូស្ត្រាលី​ ​ភ្លាម​ៗ​ក៏​ស្រាប់​ភ្ញាក់​ពី​ដំណេក​ ​ក្រោយ​ជួប​ហេតុ​ការ​ផ្ទុះ​កាស​ក្ដោប​ត្រចៀក​ ​Beats​ ​ដែល​បង្ក​ឲ្យ​ឆេះ​ផ្ទៃ​មុខ​ ​និង​ក​របស់​នាង​ ​រហូត​នាង​ត្រូវ​បង្ខំ​គ្រវាត់​វា​ចោល​ទៅ​លើ​ឥដ្ឋ​ ហើយ​អ្នក​បម្រើ​លើ​យន្តហោះ​ក៏​ចាប់​យក​ទៅ​ដាក់​ត្រាំ​ទឹក" ។

ស្ត្រីដែលរងគ្រោះ

យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ​ ​Apple​ ​បាន​បដិសេធ​ទាំង​ស្រុង​ថា​ពួក​គេ​នឹង​មិន​ផ្ដល់​សំណង​ដល់​ជន​រង​គ្រោះ​ឡើយ​ ​ព្រោះ​មាន​ការ​ពិនិត្យ​រក​ឃើញ​ថា​ ​ស្ត្រី​រង​គ្រោះ​បាន​ប្រើប្រាស់​នូវ​ថ្ម​ខុស​ពី​បែប​បទ​ដែល​ក្រុមហ៊ុន​កំណត់​ដោយ​ខ្លួន​ឯង។

Apple​ ​បាន​ទិញ​ក្រុមហ៊ុន​ ​Beats​ ​ក្នុង​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​ ​២០១៤​ ​កន្លង​ទៅ​ ​ហើយ​មាន​ប្រភេទ​កាស​ ​Beats​ ​ជា​ច្រើន​ ​ទាមទារ​តម្រូវ​ឲ្យ​ប្រើ​​​ជាមួយ​តែ​ថ្ម​ប្រភេទ​ ​AAA​ ​ប៉ុណ្ណោះ​ ​ព្រោះ​មិន​ថា​តែ​កាស Beats Studio (ប្រភេទ​កាត់​បន្ថយ​សំឡេង​ឆ្លង) ដែល​ឈប់​លក់​នា​ពេល​កន្លង​ទៅ​ក៏​ដោយ៕

ប្រភព៖ thenextweb   អត្ថបទ ៖ កៅ រក្សា