ការ​សិក្សា​ថ្មី៖ Instagram និង​ Snapchat ជះ​ផល​ប៉ះពាល់សាហាវជាង Facebook ទៅ​ទៀត

  • 2017-05-22 05:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្រោម​ចំណង​ជើង Status of Mind បាន​បង្ហាញ​ថា​ ការ​ប្រើ​បណ្ដាញ​សង្គម​ Instagram និង​ Snapchat បង្ក​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដល់​យុវវ័យ​ ជាង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ​។​

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​សង្គម​សម្រាប់​សុខភាព​សាធារណៈ​នៃ​ចក្រភព​អង់គ្លេស ដែល​បាន​ស្ទង់​មតិ​យុវវ័យ​សញ្ជាតិ​អង់គ្លេស​ផ្ទាល់​ចំនួន ១ ៤៧៩ នាក់ ដែល​មាន​អាយុ​ចន្លោះ ១៤ ទៅ ២៤ ឆ្នាំ ដោយ​ចោទ​ជា​សំណួរ​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះ។

ចម្លើយ​​ដែលពួកគេ​ឆ្លើយតប​គឺ​ការ​​គេង​មិន​គ្រប់​គ្រាន់​, ការ​គំរាមកំហែង, រូបភាព​ផ្លូវ​ចិត្ត​, ​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន និង​ការ​ធុញ​ថប់​អារម្មណ៍​ជា​ដើម​​។

​ការ​សិក្សា​នោះ​បង្ហាញ​ថា ការ​ប្រើប្រាស់​ Snapchat និង Instagram ផ្តល់​ផល​ប៉ះពាល់​ខ្ពស់​ជាង Facebook និង​ Twitter ព្រោះ​ប្រភេទ​កម្មវិធី​ទាំង ២ មាន​លក្ខណៈ​ផុស​រូប​សន្លឹក​ស្អាតៗ​​ ដោយ​មិន​បង្ហាញ​អត្ថន័យ​ច្បាស់លាស់​ច្រើន​​នៃ​រូប​ណា​មួយ​នោះ​ទេ​។

ពួក​គេ​បាន​ពន្យល់​យ៉ាង​ច្បាស់​ដូច​នេះ​ថា៖ "ឧបមា​ថា​អ្នក​ប្រើ​បាន​ឃើញ​មិត្តភ័ក្ដិ​របស់​គេ កំពុង​រីករាយ​ក្នុង​ដំណើរ​កម្សាន្ត​មួយ ប៉ុន្តែ​សម្រាប់​ខ្លួន​ឯង​​ មិន​អាច​ដើរ​ទៅ​បាន​ដូច​គេ នេះ​​បង្កើត​ឱ្យ​មាន​អារម្មណ៍​មិន​ល្អ។​ មួយ​វិញ​ទៀតវា​ជា​​កម្មវិធី ដែល​អាច​ធ្វើ​ការ​ Edit រូបភាព​បាន​ស្អាត​ល្អ​លើស​ពី​កម្មវិធី​ដទៃ មិន​ថា​តែ​វីដេអូ​ក៏​ដោយ នៅ​ពេល​ដែល​បង្ហោះ​ចេញ​ទៅ គឺ​មាន​លក្ខណៈ​លេច​ធ្លោ​ លើស​ពី​ការ​រស់​នៅ​របស់​មនុស្ស​ធម្មតា"​។

អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​ដំណោះស្រាយ​ឱ្យ​អ្នក​កំពុង​ជួប​រឿង​ទាំង​នោះ បើ​អាច​ជៀស​បាន​ សូម​កុំ​ប្រើ​បណ្ដាញ​សង្គម​ប្រភេទ​នោះ​អី ព្រោះ​វា​រមែង​បង្កើត​អារម្មណ៍​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង​ច្រើន​លើស​ពី​កម្មវិធី​ដទៃ​ ទៀត​សោត​ក៏​ចង់​ឱ្យ​អ្នក​ប្រើប្រាស់​ត្រូវ​មាន​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​ឱ្យ​បាន​ល្អ​។

ចុច​អាន៖

-វីរ​បុរស​រហាត់​ទឹក ការពារ​បរិស្ថាន​ ជា​មោទនភាព​អ្នក​ទីក្រុង Baltimore

-ប្លែក​ភ្នែក​ ​ឡាន​តម្លៃ​រាប់​លាន​ស្រោប​ដោយ​ស្លាប​សត្វ

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា