ព្រឹកមិញ ផ្ទុះ​នៅ​ក្នុង​មន្ទីរពេទ្យ​កណ្ដាល​ទីក្រុង​បាងកក​មួយ រងរបួស​២៤​នាក់

  • 2017-05-22 06:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន​២៤​នាក់​បាន​រង​របួស​ស្រាល បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើត​ឡើង នៅ​ឯ​មន្ទីរពេទ្យ King Mongkut Hospital ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ នា​​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ នេះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Channelnewsasia។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​មន្ទីរពេទ្យ​ខាងលើ បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នោះ​ទំនង​ជា​បង្ក​ឡើង​ដោយ​គ្រោះថ្នាក់​អ្វី​មួយ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​២៤​នាក់ មាន​៣​នាក់​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឡើយ ដោយ​ភាគច្រើន​រង​គ្រោះ​ដោយ​សារ​ការ​បែក​កញ្ចក់។

ទោះ​បី​ជា​យ៉ាង​ណា មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ នេះ​បើ​យោង​តាម​មន្ត្រី​យោធា​ម្នាក់ ដែល​បាន​ប្រាប់​ទៅ​កាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ បើ​តាម​ទូរទស្សន៍ Thai PBS បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ សម្រាប់​ទទួល​មន្ត្រី​យោធា​ចូល​និវត្តន៍៕

ប្រភព៖ Channelnewsasia | Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី