ក្រុម​និស្ស័យ​លត់​ Giant ចាស់​ដៃ​ឡើង​​កាន់​កំពូល​ទាំង​៤​​វិញ​

  • 2017-05-22 07:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​ទី​៩​នៃ​ពាន​រង្វាន់​មិន​អាជីព​ Khmer Real Estate League ក្រុម​និស្ស័យ​​បាន​លត់​ដៃ​គូ​ Giant ដោយ​លទ្ធផល​ចាស់​ដៃ​ ៧-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​តំបន់​កំពូល​ទាំង​៤​​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​ទម្រង់​តិច​តួច​​កាល​ពី​​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ។

ក្រុម​ដែល​សំបូរ​យុវជន​លេច​ធ្លោ​និស្ស័យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ក្រុម​ខ្លាំង​មួយ​ និង​មាន​ភាគ​រយ​ខ្ពស់​ឡើង​​ទៅ​វគ្គ​ខ្វែង​ ប៉ុន្តែ​ប្រហែល​ជា​២​សប្ដាហ៍​កន្លង​ទៅ​នេះ​ ពួក​គេ​បាន​ធ្លាក់​ពី​តំបន់​កំពូល​ទាំង​៤​ក្នុង​តារាង​ដោយ​សារ​លទ្ធផល​មិន​សូវ​គាប់​ប្រសើរ។ ទោះ​ជា​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៩​នេះ​ និស្ស័យ​ស៊ុត​មិន​ប្រណី​លើ​ដៃ​គូ​ Giant ដោយ​ទម្លាយ​សំណាញ់​ទី​បាន​៨​គ្រាប់​ និង​រក្សា​ពង់​មាន់​របស់​ខ្លួន​បាន​ល្អ​ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​ពួក​គេ​ឡើង​ទៅ​កាន់​តំបន់​កំពូល​ទាំង​៤​វិញ។

២​​ក្រុម​ផ្សេង​ទៀត​គឺ​ បាសាក់​ និង​កូន​ខ្មែរ​ក៏​រក​គ្រាប់​បាល់​បាន​រហូត​៧​គ្រាប់​ដែរ​គឺ​ បាសាក់​បាន​បំបាក់​ HHK ដោយ​លទ្ធផល​ ៧-០ ខណៈ​កូន​ខ្មែរ​ស៊ី​ Havas ​ដោយ​គ្រាប់​បាល់​ ៧-៤។ ចំណែក​ក្រុម​ Narita និង​ Avatar ក៏​មិន​ធម្មតា​ដែរ​ក្នុង​សប្តាហ៍​​កន្លង​ទៅ​នេះ​ក្នុង​នោះ​ Narita យក​ឈ្នះ​​ក្រុម​ដែល​ភាគ​ច្រើន​ជា​សមាជិក​បរទេស​ Anvaya ដោយ​លទ្ធផល​ ៥-១ ហើយ​ Nartia បំបាក់​ខ្លា-ស ​រហូត​ដល់​៦-១។ ជា​មួយ​គ្នា​ក្រុម​យុវជន​កំពង់ចាម​ បរាជ័យ​ក្រោម​ថ្វី​ជើង​​ក្រុម​ V.Train ៣-០ ហើយ​ក្រុម​សមាជិក​បរទេស​សុទ្ធ​បាយ័ន​ចាញ់ Blue Drangon ៣-១ ខណៈ​ក្រុម​របស់​​ស្ថាបនិក​ពាន​គឺ​Khmer United នៅ​រក្សា​លើ​កំពូល​តារាង​ដដែល​ បន្ទាប់​ពី​ឈ្នះ​ Goodhill ១-០៕

អត្ថបទ៖ ជាន ចាន់រ៉ា