តារា​ប្រុស​រូប​នេះ​អភិវឌ្ឍន៍​ខ្លួន​​ទៅ​តំណែង​មិន​ធម្មតា​នោះ​ទេ

  • 2017-05-22 08:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​​ក្រុម​ចម្រៀង Dynamic រ៉ាយុ បាន​អភិវឌ្ឍន៍​​ខ្លួន​ពី​តារា​ចម្រៀង​និង​សម្ដែង​ទៅ​ជា​ផ្នែក​សំខាន់​មួយ​ទៀត​របស់​ក្រុម​ផលិត​ភាពយន្ត។

រ៉ាយុ បាន​លើក​ឡើង​ថា​សព្វ​ថ្ងៃ​លោក​កំពុង​ថត​​រឿង "We Are One: ក្រោម​មេឃ​តែ​១" ហើយ​សម្រាប់​រឿង​នេះ​លោក​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​តែ​ម្យ៉ាង​នោះ​ទេ លោក​បាន​អភិវឌ្ឍន៍​ខ្លួន​ជា អ្នក​គ្រប់​គ្រង​អត្ថបទ (Script Developer) ជំនួយ​ការ​អ្នក​ដឹកនាំ​ទី​២ (SecondAssistant Director) និង ធ្វើការ​ជាមួយ​ក្រុម​ Creative ផង​ដែរ។

អ្នក​ដឹក​នាំ​បាន​លើក​ឡើង​ថា​ កាល​ដែល​ផ្ដល់​ឱកាស​ឲ្យ​តារា​ប្រុស​ខាង​លើ​ដោយ​សារ​លោក​ចាប់​អារម្មណ៍​នឹង​សមត្ថភាព រ៉ាយុ ច្រើន។ "គាត់​មិន​ត្រឹម​តែ​សម្ដែង​បាន​តែ​មួយ​មុខ​នោះ​ទេ គាត់​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​ព្រោះ​គាត់​ឆាប់​យល់​ការងារ​ ជាពិសេស​គឺ​ការងារ​របស់​គាត់​ច្បាស់​លាស់​​តែ​ម្ដង ដូច្នេះ​ទើប​យើង​ផ្ដល់​ឱកាស"។ លោក​បន្ថែម៕

រ៉ាយុ ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​តាមរយៈ​ការ​បង្ហាញ​ខ្លួន​ជា​សមាជិក​ក្រុម​ចម្រៀង​ Dynamic ដែល​មាន​​សមាជិក​​៥​រូប បទ​ដែល​ល្បី​បំផុត​របស់​ Dynamic គឺ "Miss Universe” និង "Fake Love"។ បន្ទាប់​ពី​ដំណើរ​ការ​ក្រុម​បាន​មួយរយៈ​ធំ​ពេល​នេះ រ៉ាយុ បាន​ចាក​ចេញ​ពី​ក្រុម​ដោយ​ចាប់​អាជីព​ជា​តារាសម្ដែង​វិញ​ម្ដង៕​​​​​​​

**ចុចត្រង់នេះ ជុំវិញតារាជាតិ

**ចុចត្រងនេះជុំវិញ We Are One TV Series

**តារាស្រីកម្ពុជារៀន Fashion& Design នៅ អង់គ្លេស Fashion& Design នៅ អង់គ្លេស

អត្ថបទ៖ Samedy