ទុកកាក់ ១៥ ០០០ដុំ​ចោលតាមផ្លូវ ពួនរង់ចាំមើល​លទ្ធផល គួរឲ្យ​ភ្ញាក់ផ្អើល

  • 2017-05-22 07:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​មាន​ឈ្មោះ​ថា Jamahl McMurran រួម​ទាំង​សិល្បករ និង​ជា​អ្នក​ថត​រូប​សញ្ជាតិ​ក្រូអាត ឈ្មោះ Lana Mesic បាន​ធ្វើ​ការ​ពិសោធន៍​សង្គម​មួយ។ ពួក​គេ​បាន​ទុក​កាក់ ចំនួន ១៥ ០០០​ដុំ​ចោល​នៅ​តាម​ដង​ផ្លូវ​មួយ រួច​ពួន​រង់ចាំ​មើល​លទ្ធផល ហើយ​អ្វី​ដែល​ពួកគេ​បាន​ឃើញ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​បាន​ឃើញ៖

កុមារ​ដ៏​ឆ្លាត​ម្នាក់​នេះ​បាន​សម្រេចចិត្ត​យក​ថង់​ច្រក​កាក់​ទាំង​នោះ

អ្នក​ដទៃ​ទៀត​អង្គុយ​លេង​កាក់​ទាំង​នោះ ហាក់​បី​ដូច​ជា​អង្គុយ​លេង​ដី​ខ្សាច់​អីចឹង

បុរស​ម្នាក់​បាន​ដាក់​ឆត្រ​របស់​ខ្លួន​នៅ​លើ​កាក់​ទាំង​នោះ រួច​ថត​រូប

អ្នក​ជិះ​កង់​ម្នាក់ បាន​ឈប់ និង​ចុះ​មក​រើស​យក​កាក់​នោះ​បន្តិច​បន្តួច

រីឯ​បុរស​ម្នាក់​នេះ​វិញ បាន​ប្រមូល​កាក់​ពេញ​មួយ​ដៃ រួច​ស្រោច​ពី​លើ​ក្បាល​ចុះ​មក​ក្រោម

គួរ​ឲ្យ​សោកស្ដាយ នៅ​ចុង​បញ្ចប់ បុរស​២​នាក់​បាន​មក​ប្រមូល​កាក់​ទាំង​នោះ​អស់​គ្មាន​សល់​តែម្ដង

ចុះ​បើ​ប្រិយមិត្ត​ប្រទះ​ឃើញ​កាក់​ច្រើន​បែប​នេះ តើ​ប្រិយមិត្ត​នឹង​ធ្វើ​យ៉ាង​ណា​?

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង