ចូល​ទៅ​មើល​គ្រប់​កន្លុកកន្លៀត​ កីឡដ្ឋាន​របស់ក្រុម​ជើង​ឯក​ថៃ​ Muangthong

  • 2017-05-22 08:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​សហព័ន្ធ​, គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​, កីឡាករ ប្រាក់​ មុន្នី​ឧត្ដម​ និង​អ្នក​សារ​ព័ត៌មាន​កីឡា​កម្ពុជា ដែល​ក្នុង​នោះ​មាន​សប្បាយ​ដែរ​​ ត្រូវ​បាន​អញ្ជើញ​ទស្សនា​​កីឡដ្ឋាន SCG របស់​ក្លឹប Muangthong United កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៣​ ខែ​ឧសភា​ សប្ដាហ៍​មុន។

ការ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​គឺ​ដើម្បី​ចូលរួម​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​ Asian Tour មក​កាន់​កម្ពុជា​របស់​ក្លឹប​ជើង​ឯក​ថៃ Muangthong United ថ្ងៃ​ទី​១៦ ខែ​កក្កដា ខាង​មុខ​។

កីឡដ្ឋាន​ SCG មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Nonthaburi​ ប្រទេស​ថៃ មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី រាជ​ធានី​បាងកក។ កីឡដ្ឋាន​ចំណាស់​១៩​ឆ្នាំ​នេះ​ ក្រាល​ដោយ​ស្មៅ​ធម្មជាតិ​ អាច​ផ្ទុក​​អ្នក​ទស្សនា​បាន​១៥០០០​នាក់​ ដើមឡើយ​កាន់កាប់​ដោយ​រដ្ឋ តែ​ត្រូវ​ ក្លឹប Muangthong ជួល​ក្នុង​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន​។ នៅ​ខាង​ក្រោម​ជា​ទិដ្ឋភាព​ផ្នែក​សំខាន់ៗ​ របស់​កីឡដ្ឋាន SCG Stadium ដែល​សប្បាយ​បាន​ផ្ដិត​យក​មក​៖

អត្ថបទ៖ វីរ័ត្ន