មិនធម្មតា​! លោកតាកម្ពុជាម្នាក់ធ្វើអាចារ្យការដល់បរទេស ហើយនិយាយបារាំងឡើងម៉ាអេម

  • 2017-05-22 08:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា​អាចារ្យ​រៀបចំ​មង្គល​ការ​កម្ពុជា​មួយ​រូប​ទៅ​ធ្វើ​អាចារ្យ​ដល់​បរទេស​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​អាច​និយាយ​ភាសា​បារាំង​បាន​យ៉ាង​រអិល​ទៀត​ផង​។ តាម​រយៈ​វីដេអូ​មួយ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ពិធី​មង្គលការ​នោះ ​មាន​កូន​កំឡោះ​ជា​ជនជាតិ​បារាំង ចំណែក​កូន​ក្រមុំ​ជា​ខ្មែរ​។ ​​

វីដេអូ ដែល​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​នោះ បាន​បង្ហាញ​ទៀត​​ថា ទោះ​បី​ជា​មង្គលការ​នោះ​មិន​បាន​រៀបចំ​នៅ​កម្ពុជា ពិត​មែន ប៉ុន្តែ​នៅ​តែ​រក្សា​ទំនៀមទម្លាប់​ តាម​ប្រពៃណី​ខ្មែរ គួរ​ឱ្យ​សរសើរ​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​សុទ្ធ​តែ​ជា​បរទេស​សូម្បី​តែ​អ្នក​ថត​រូប​ក៏​បរទេស​ដែរ​។ ​ចំណែក​អ្នក​កំដរ​ទាំង​ខាង​ស្រី​ និង​ខាង​ប្រុស​សុទ្ធ​តែ​ជា​ខ្មែរ​។

ចង់​ដឹង​លោកតា​និយាយ​ភាសា​បារាំង​បាន​ល្អ​ប៉ុណ្ណា សូម​ទស្សនា​ទាំង​អស់​គ្នា​៖

អត្ថបទ៖ វឌ្ឍនៈ