ទិ​ញ​២​ថែម១​! ​នៅសាខាថ្មីបំផុត​របស់​ហាង​បឺហ្គឺលេខ​១ ​ពី​កូរ៉េ​ បើក​សម្ពោធ​ម្សិលមិញនេះ

  • 2017-05-22 09:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ហាង​បឺ​ហ្គឺ Lotteria សាខា​ថ្មី​មួយ​ទៀត​ហើយ​បាន​បើកសម្ពោធ​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ឧសភា ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ក្នុង​តំបន់​ផ្សារ​ដើមថ្កូវ​។ កម្មវិធី​បើកសម្ពោធ​នេះ​បាន​ប្រព្រឹត្តទៅយ៉ាង​ឧឡា​រិ​ក​ដោយ​​មាន​វត្ថ​មាន​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​យីន​កុក​ហ្វូ​ដខ​ប ដែល​ជា​ស​ម្ព័​ន្ធ​ក្រុមហ៊ុ​នទិ​ញ​សិ​ទ្ធិ​នាំចូល​និង​បើក​ដំ​ណើ​រការ​ហាង​បឺ​ហ្គឺ Lotteria នៅ​ប្រទេស​កម្ពុជា ភ្ញៀវ​កិត្តិ​យស និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើនកុះ​ករ​។​

​Lotteria គឺជា​ហាង​អាហារ​ទាន់​ចិត្ត​លំដាប់​លេខ ១ មកពី​ប្រទេស​កូរ៉េ ដែល​មាន​លក់​បឺ​ហ្គឺ​រសជាតិ​ឈ្ងុយឆ្ងាញ់​គ្រប់​ប្រភេទ ជាពិសេស​គឺ​បឺ​ហ្គឺ​បុល​គូ​គី​បែប​កូរ៉េ​រួមទាំង​មាន់​បំពង ការ៉េម និង​ភេសជ្ជៈ​គ្រប់​មុខ​តាម​ស្តង់ដារ​អន្តរជាតិ អមដោយ​អ​នា​ម័​យ​ខ្ពស់ សេវាកម្ម​រ​ហ័​សទាន់ចិត្ត និង​បរិយាកាស​ទំនើ​បទាន់​ស​ម័​យ​។

​ដើម្បី​អប់អរ​ឱកាស​បើក​ដំណើរការសាខា​ផ្សារ​ដើមថ្កូវ Lotteria ក៏​មាន​ប្រូ​ម៉ូ​ស្សិន​ពិសេស​សម្រាប់​អតិ​ថិ​ជន​ទាំងអស់ គឺ​រាល់​ការ​ទិញ​បឺ​ហ្គឺ ២ ឈុត នឹង​មាន​ថែម​ជូន​បឺ​ហ្គឺ​មួយឈុត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​វត្តមាន​នៃ​សាខា​ទី ៥ នេះ​ត្រូវបាន​រំពឹង​ទុក​ថា​នឹង​បន្ត​ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី​សំ​ណាក់​អតិ​ថិ​ជន​ដែល​និ​យម​ចូលចិត្ត​អាហារ​ទាន់​ចិត្ត​លំ​ដាប់​លេខ ១ មកពី​ប្រទេស​កូរ៉េ​។​

​ក្នុង​រយៈពេល​ជិត ៣ ឆ្នាំ​កន្លង​មក​នេះ ហាង​បឺ​ហ្គឺ Lotteria បាន​បន្ត​ព​ង្រី​ក​សាខា​ជា​បន្តបន្ទាប់ នៅ​ទូទាំង​ភ្នំពេញ​។ បច្ចុប្បន្ន ហាង​បឺ​ហ្គឺ Lotteria មាន​សាខា​សរុប​ចំនួន ៥ នៅ​ទីតាំង​ធំ​ដូចជា ៖​

  • សាខា​តាម​មហា​វិធី​ព្រះ​មុនី​វ​ង្ស
  • ផ្សារ​ទំនើប​អ៊ី​អន
  • ​ផ្សារ​ទំនើប​សុរិយា​
  • ​ផ្សារ​ទំនើប​សុ​វណ្ណា ​- ​និង សាខា​ផ្សារ​ដើមថ្កូវ​ដែល​ទើប​បើក​ដំណើរកា​រនេះ ៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ហ្វេ​ស​ប៊ុ​ក Lotteria Cambodia​ ​

ដោយ៖ លីដា