ពិត​ទេ ដែល​រថយន្ត​ប្រភេទ Sedan សម្រាប់​បើក​តែ​​នៅ​ក្នុង​ក្រុង​?

  • 2017-05-22 10:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន​្ត​ប្រភេទ Sedan ជា​រថយន្ត​បែប​លក្ខណៈ​ក្រុម​​គ្រួសារ​ដែល​គេ​និយម​បើក​បរ​នៅ​ក្នុង​ទីប្រជុំជនធំៗ ហើយ​មាន​រូបរាង​សមរម្យ មិនធំពេក មិន​តូច​ពេក ងាយ​ទុក​ដាក់ឬ​​ប្រើ​នៅ​ក្នុង​ក្រុង​ តែទោះយ៉ាងណា រថយន្ត​ប្រភេទ​នេះ​ក៏​បើក​តាម​តំបន់​ខ្ពង់​រ​ាប ឬតំបន់​ព្រៃភ្នំ​បាន​ផង​ដែរ។

Sabay៖ គេ​និយាយ​ថា​រថយន្ត Sedan សម្រាប់​បើកបរ​តែ​ក្នុង​ទីក្រុង? តើ​បង​មាន​ការ​បកស្រាយ​យ៉ាង​ណា?

ភាគ​ច្រើន​នៃ​អ្នក​បើបរ​និង​អ្នក​មាន​រថយន្ត​គ្រប់រូប បាន​ស្គាល់​ច្បាស់​អំពី​ប្រភេទ​រថយន្ត​ដែល​​ពួក​គេ​​កំពុង​ប្រើ ដូចជា​រថយន្ត​សម្រាប់​ក្រុមគ្រួសារ រថយន្ត​សម្រាប់​ដឹក​អ្នក​ដំណើរ រថយន្ត​សម្រាប់​ដឹកទំនិញ រថយន្ត​ភីកអាប់ រថយន្ត​ខ្នាត​តូច​សេឌែន រថយន្ត​ខ្នាត​ខ្ពស់​អេសយូវី​ជាដើម​

ជាក់ស្តែង​នៅ​ទីក្រុង​ភាគច្រើន​យើង​សង្កេត​ឃើញ​មាន​តែ​រថយន្ត​ក្រុម​គ្រួសារ​ប្រភេទសេឌែន (Sedan) តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាងគេ​ វា​មិន​សូវ​មាន​ច្រើន​ពេក​ទេ ដែល​អ្នក​បើកបរ​​មិន​​​ចូលចិត្ត​យក​រថយន្ត​ប្រភេទ​នេះ​ទៅ​បើកបរ​នៅ​តាម​តំបន់​ខ្ពង់រាប ឬ​តំបន់​ព្រៃ​ភ្នំ​ជាដើម ព្រោះ​រថយន្ត​ប្រភេទ​Sedan វា​មាន​លក្ខណៈ​តូច​និង​ទាប មិន​អាច​បើកបរ​បាន​លឿន​ឬ​គ្មាន​ភាពទំនុកចិត្ត​ខ្លាំង​ដូច​គ្នា​ទៅ​នឹង​ការ​បើកបរ​រថយន្ត​ប្រភេទ​ខ្ពស់​នោះ​ទេ។

កាលណាគេចង់ទៅលេងខេត្តណាឆ្ងាយៗ គេគិតមុនដំបូងគឺឡានខ្នាតខ្ពស់មុនគេ រួចបានគិតពីកម្រិតស៊ីសាំង គិតពីសុវិត្ថិភាព គិតពីការបើកបរពេលយប់ គិតពីការបើកបរជែងគ្នាអីជាដើម។ និយាយរួមភាគច្រើនគេចូលចិត្តប្រភេទឡានខ្ពស់តែម្តង។ ដោយឡែករថយន្ត Sedan របស់ Mercedes-Benz វិញ​ខុស​គ្នា​ពី​រថយន្តសេឌែន​ដទៃ​នៅ​ត្រង់ថា ក្រៅពី​ការបើកបរនៅក្រុងបានម៉ាស្រួលហើយ យើង​ក៏​អាច​បើក​ទៅ​តាម​ខេត្ត​នានា​ដែល​នៅ​ឆ្ងាយៗ​ក៏​រឹត​តែ​ស្រួល​ថែម​ទៀត​ ព្រោះ​រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធបូមរឹងមាំសម្រាប់ប្រើទាំងលើផ្លូវធម្មតានិងផ្លូវក្រលិចគ្រលុក។

Sabay៖ បង​ជួយ​បញ្ជាក់​តិច រថយន្ត​ប្រភេទ Sedan វា​មាន​លក្ខណៈ​បច្ចេកទេស​ខុស​ពី​រថយន្ត​ដទៃ​ទៀត​យ៉ាង​ណា​ខ្លះ?

រថយន្ត​ប្រភេទ Sedan របស់ Mercerdes-Benz លក្ខណៈ​បច្ចេកទេស​ខុស​ពី​រថយន្ត​ដទៃ​ទៀត​ត្រង់​ថា ប្រព័ន្ធហ្វ្រាំង​និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ដែល​ធានា​បាន​នូវ​ការ​បើកបរ​ទោះ​យឺត​ក្តី ឬលឿនក្តីក៏អាចទប់លំនឹងរថយន្តមិនអោយមានភាពឃ្លីងឃ្លោង។ រាល់​បូម​រថយន្ត​អាច​តម្លើងទាបខ្ពស់បានទៅតាមកាលៈទេសៈ និងស្ថានភាពផ្លូវ។ អ្វីដែលពិសេសនោះគឺប្រព័ន្ធមើលផ្លូវពេលយប់ និងពេលថ្ងៃ (Head-up Display and Night View Assist) រួម​ទាំង​កាំមេរ៉ា ៣៦០ ដឺក្រេ​ដែល​ធ្វើ​ឲ្យ​អ្នក​បើកប​រ​មើល​ផ្លូវ​បាន​កាន់​តែ​ងាយ​ស្រួល និង​ភ្លឺច្បាស់​ល្អ។

Sabay៖ ហេតុអ្វី​បាន​ជា​រថយន្ត Sedan របស់ Mercedez ​អាច​យក​ទៅ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ? ​ រថយន្ត Sedan របស់ Mercedez ​អាច​យក​ទៅ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវព្រោះ​ចង្កូត​រថយន្ត​ប្រើ​ដោយ​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដែល​មាន​លក្ខណៈ​ធូរ​ងាយ​ស្រួល​រហូត​ធ្វើ​ឲ្យ​អ្នកបើកបរមិនចាំបាច់ប្រឹងទប់ចង្កូតពេកនោះទេ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរបើកឡានមើស៊ីឌីស-បិនស៍ដោយពុំមានភាពនឿយហត់ បើទោះបីជាគាត់បើកបរក្នុងរយះចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រក៏ដោយ កាន់​តែ​បើក​យូរ​កាន់​តែ​ជក់ចិត្ត និង​ពេញចិត្ត​រហូត​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​​មក​​បើកបរ​ជំនួស​ឡើយ។ លើសពីនេះទៅទៀតរាល់ការជែងឬវ៉ាឆ្វេងឬស្តាជាដើម​កាន់​តែ​មាន​ទំនុកចិត្តខ្ពស់ដោយសាររថយន្តនេះមានសន្ទុះខ្លាំង និង​អម​ដោយ​ប្រព័ន្ធហ្វ្រាំង​និង​អាបេអេស​ល្អ ជាហេតុធ្វើអោយរថយន្តងាយគេចផុតពីឧបសគ្គទាំងឡាយ​ក្នុង​ពេល​កំពុង​បើកបរ កាន់​តែ​លឿន កាន់តែនឹងល្អ ហើយ​កាន់​តែ​គ្រប់គ្រង​ដៃ​ចង្កូត​បាន​ល្អ​ជានិច្ច។ រីឯកម្រិតស៊ីប្រេងវិញគឺតិចជាង​រថយន្តខ្នាតខ្ពស់រហូតទៅពីរដង។ ដូច្នេះកុំបារម្មណ៍អីទៀត បើទៅទីឆ្ងាយប្រើសេឌែនរបស់ Mercedes-Benzក៏បានដែរ មានផាសុកភាពហើយ មានសុវត្ថិភាពខ្ពស់ និងស៊ីប្រេងសាំងឬម៉ាស៊ូតតិចជាងគេបំផុត។

បញ្ជាក់​ថា ក្រុមហ៊ុន Star Auto Cambodia បាន​យក​រថយន្ត Mercedes-Benz ពីរ​ម៉ូដែល​គឺ C200 និង E250 ធ្វើដំណើរ​ទស្សនា​ចរណ៍​ទៅ​កាន់​រមណីយដ្ឋាន​​ទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងតំបន់ព្រៃភ្នំនៃស្រុកពេជ្រាដា ហើយក៏ឆ្លៀតធ្វើដំណើរឆៀងចូលទស្សនាដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិត​នៅ​ក្នុង​ស្រុក​កោះញែក​ដោយ​បើកបរឆ្លងកាត់ដែនតំបន់ព្រៃអភិរក្សកែវសីម៉ា នៃស្រុកកែវសីម៉ាដោយ​​មាន​​ការ​​ចូល​រួម​​

អត្ថបទ៖ រក្សា