សម្ដី​មួយ​ឃ្លា​ពី Isco ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ទុកចិត្ត​គេ​មិន​ចេញ​​ពី Real

  • 2017-05-23 03:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Isco ខ្សែ​បម្រើ​ឆ្នើម​របស់ Real Madrid បច្ចុប្បន្ន​កំពុង​មាន​​កន្លែង​លេង​ ក្រោម​ការ​ដឹក​នាំ​​របស់​លោក Zinedine Zidane ហើយ​ថ្មី​ៗ​នេះ​គេ​បាន​​ប្រាប់​អ្នក​គាំទ្រ​ថា "កុំ​បារម្ភ​ខ្ញុំ​មិន​ចាក​ចេញ​ពី Real ទេ"។

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នៃ​ការ​មិន​ច្បាស់​ពី​អនាគត​ និង​មាន​សេចក្ដី​រាយការណ៍​ថា​នឹង​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​មិន​សូវ​បាន​លេង​តាំង​ពី​បើក​រដូវ​កាល​ ពេល​នេះ Isco បាន​និយាយ​ច្បាស់​ៗ​ថា គេ​នឹង​មិន​ចេញ​ពី​ទឹក​ដី Santiago Bernabeuទេ។

“កុំ​ព្រួយ​បារម្ភ​អី​អ្នក​គាំទ្រ​ Real Madrid ខ្ញុំ​នឹង​នៅ។ ត្រូវ​ណាស់​ស្ថានភាព​ពិត​ជា​ស្មុគស្មាញ​​នៅ​ពេល​ដំបូង ប៉ុន្តែ​​ខ្ញុំ​មាន​​​ស្មារតី​ផ្លូវ​ចិត្ត​ខ្លាំង ហើយ​ខ្ញុំ​ក៏​ធ្លាប់​ទទួល​​បាន​ការ​គាំទ្រ​ពី​អ្នក​ទាំង​អស់​គ្នា"។ សម្ដី Isco និយាយ​​​កាល​ពី​ថ្ងៃ​អាទិត្យ។ Isco ទទួល​បាន​កន្លែង​​លេង​​ពី​ Zidane ក្នុង​ទម្រង់​ ៤-៤-២ បន្ទាប់​ពី Gareth Bale មាន​របួស​៕

ចុចអាន៖

Ronaldo ៖ ខ្ញុំ​សន្យា ​យើង​នឹង​ត្រលប់​មក​វិញ ​២ ៣​ថ្ងៃ​ទៀត ​ជាមួយ​ពាន UCL

មូលហេតុ​ Navas ​ជួយ​ Real Madrid ​ឈ្នះ​ពាន ​តែ​បែរ​ជា​កោរ​សក់​ទៅ​វិញ

ស្ដេច​.ស Real Madrid លើក​ពាន​ La Liga លើក​ទី​៣៣

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ