ហេតុ​អ្វី​កម្ពុជា​ទទួល​យក​ឈ្មោះ​ប្រដាល់​ Muay​ នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ?

  • 2017-05-23 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កីឡា​ប្រដាល់​សេរី​បាន​ក្លាយ​ជា​​បញ្ហា​ចម្រូងចម្រាស​យូរ​​ហើយ​​ក្នុង​កម្មវិធី​ប្រកួត​កីឡា​មហា​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​ ស៊ីហ្គេម​ ដោយ​សារ​​ឈ្មោះ​​ប្រភេទ​កីឡា​​នេះ​​សមាជិក​មួយ​ចំនួន​ក៏​មាន​ឈ្មោះ​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។ ជាក់​ស្តែង​កម្ពុជា​មាន​ពាក្យ​ថា​ «គុន​ខ្មែរ» ខណៈ​ឡាវ​មាន​ឈ្មោះ​ Muay Laos ហើយ​ថៃ​មាន​ឈ្មោះ​ Muay Thai។ ចុះ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​ទទួល​យក​ពាក្យ​ Mauy?

ឯកឧត្តម វ៉ាត់ ចំរើន (កណ្តាល)

សម្រាប់​ព្រឹត្តិការណ៍​កីឡា​ ស៊ីហ្គេម​​ ឆ្នាំ​២០១៧​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ខាង​មុខ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ផ្លូវ​ការ​ថា​ « Muay»​ ដែល​​សមាជិក​មួយ​​អាស៊ាន​ចំនួន​មាន​ប្រភេទ​ប្រដាល់​សេរី​ក៏​យល់​ព្រម​ និង​បញ្ជូល​ប្រដាល់​សេរី​ចូល​រួម​ការ​ប្រកួត​ដែរ។ ឯក​ឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ពន្យល់​ថា ៖«មិន​មែន​ Muay Thai ទេ​គឺ​កីឡា​ Muay​ យើង​ចូល​រួម​ ប៉ុន្តែ​យើង​ដាក់​​គុន​ខ្មែរ​ ហៅ​«គុន​ខ្មែរ»​ចូល​រួម។

ឯក​ឧត្តម​បញ្ជាក់​ថា​ ៖«ចំពោះ​វិបសាយ​ស៊ីហ្គេម​ដែល​បាន​​ផ្សាយ​ពាក្យ«Muay Thai គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ​ សូម្បី​ប្រទេស​ឡាវ​ក៏​មាន​ពាក្យ​របស់​គេ​ថា​ «Mauy Lao» ដែរ។ យើង​ទទួល​ស្គាល់​តែ​ពាក្យ​​ Mauy​ ទេ ដែល​មាន​ក្នុង​ SEA Games Charter​ (ធម្មនុញ្ញ​កីឡា​ស៊ីហ្គេម)»។

ប្រដាល់​សេរី​ជា​កីឡា​មួយ​ប្រភេទ​ក្នុង​ចំណោម​កីឡា​​ចំនួន​៣៨​ប្រភេទ​សម្រាប់​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ។ ប្រភេទ​កីឡា​ប្រដាល់​សេរី​នេះ​​​មាន​​វិញ្ញាសា​​តែ​បុរស​ប៉ុណ្ណោះ​គឺ​ប្រភេទ​ទម្ងន់​៥២-៥៤​គីឡូក្រាម​ ទម្ងន់​៥៤-៥៧​គីឡូក្រាម​ ទម្ងន់​៦០-៦៣.៤​គីឡូក្រាម​ ទម្ងន់​៦៣-៦៧​គីឡូក្រាម​ និង​ទម្ងន់​៧១​គីឡូក្រាម»៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម