អ្នក​ប្រើ​ឡាន Ford បើ​ចង់​ដូរ​ឡាន អាច​មក​ដូរ​ឡាន​ថ្មី​បាន​នៅ​ក្រុមហ៊ុន

  • 2017-05-23 03:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អ អិម អេ ខេម​បូឌា (RMA Cambodia) ​តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត Ford ប្រចាំ​កម្ពុជា កំពុង​​ផ្ដល់​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន Ford ដែល​ចង់​ប្ដូរ​យក​រថយន្ត​ថ្មី​ស៊េរី ២០១៧។

Ford មាន​កម្មវិធី​ទទួល​ទិញ​រថយន្ត Ford គ្រប់​ម៉ូដែល​ទាំងអស់​ ដូចជា Ford Ranger, Everest, Explorer, Escape, Taurus, Fiesta, Ecosport, Focus និង Mustang ជាដើម​។ ក្រុមហ៊ុន​នឹង​ទទួល​ទិញ​រាល់​រថយន្ត Ford ពី​អតិថិជន​សម​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ខណៈ​​ការ​ដោះ​ដូរ​ ការ​ប្រឹក្សា និង​ការ​វាយ​តម្លៃ​ មាន​ភាព​បត់​បែន​ប្រកបដោយ​ភាព​ងាយ​ស្រួល​ឆាប់​រហ័ស​​។

​អ្នក​ចង់​ប្ដូរ​រថយន្ត​ថ្មី ​អាច​ទៅ​សាក​សួរ​បន្ថែម​បាន​នៅ​អាគារ​តាំង​បង្ហាញ​រថយន្ត​ទាំង ៣ របស់ Ford​៖

  • ទី​១៖ អគារ​លេខ ៤៤៤ មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​ដែនដី​នគរ​រោបនីយកម្ម និង​សំណង់ ទូរសព្ទ​ ០២៣ ២១៤ ២១៤
  • ទី​២៖ នៅ​បណ្ដោយ​ផ្លូវ​ទៅ​​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង ទូរសព្ទ​ ០២៣ ៨៩០ ៨៨០
  • ទី​៣៖ អគារ​លេខ ៥៩៣ ផ្លូវ​ជាតិ​លេខ ៦ ខេត្ត​សៀម​រាប ទូរសព្ទ ០៦៣ ៧៦៦ ៦៦១៕

ដោយ៖ វិទូ