ខ្លាំង! ថៃ​បំបាក់​ឥណ្ឌូណេស៊ី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ AFC U-20 Futsal

  • 2017-05-23 03:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វគ្គ​​​៨​ក្រុម​ចុងក្រោយ (Quarter-finals) ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ៤-២ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ AFC U-20 Futsal Championship។

​​ ​ចំណែក​មួយ​​គូ​​ផ្សេង​ៗ​ទៀត​​សុទ្ធ​គ្នា​សាហាវ​មែន​ទែន ​ក្នុង​នោះ​​អ៊ូបេគីស្ថាន​បាន​លត់​​ម៉ុងហ្គោលី ដោយ​លទ្ធផល​ ១០-៧, អ៊ីរ៉ង់​បំបាក់​លីបង់​ ៦-២ និង​ជប៉ុន​ចាញ់​អ៊ីរ៉ាក់ ១-០។ តាម​រយៈ​លទ្ធផល​នេះ ថៃ​ត្រូវ​ឡើង​ទៅ​​ជួប​អ៊ីរ៉ង់ ឯ​អ៊ីរ៉ាក់​ប៉ះ​​អ៊ូបេគីស្ថាន​ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧។

កម្មវិធី​ប្រកួត​នេះ​មាន​ការ​ចូលរួម​​២១​ក្រុម​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ហើយ​ថៃ​ជា​ម្ចាស់​ផ្ទះ៕

ចុចអាន៖

ចូល​ទៅ​មើល​គ្រប់​កន្លុកកន្លៀត​ កីឡដ្ឋាន​របស់ក្រុម​ជើង​ឯក​ថៃ​ Muangthong

អស់​ទាស់! Messi Jay ​​ញាក់​អូស​ដាច់​ខ្ទេច​ទាំង​អ្នកចាំទី​ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម