ឡូយ...Original Song ខ្មែរ​មួយ​នេះ​ដូច​រឿង​ហុងកុង ការ​ថត​ចង់​ស្មើ​ភាពយន្ត​មួយ​រឿង

  • 2017-05-23 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Original Song ខ្មែរ​មួយ​បទ​ត្រៀម​ចេញ​ក្នុង​សិល្បៈ​តន្ត្រី​ខ្មែរ ដែល​ការ​ថត ឃើញ​មាន​ភាព​ខុស​ប្លែក​ឆ្ងាយ​នឹង​វីដេអូ​ចម្រៀង​ដទៃ​ទៀត ព្រោះ​តែ​មាន​ឈុត​ឆាក​វាយ​បាញ់ ឧទ្ធម្ភាគចក្រ ដែល​ជឿ​ថា មិន​ប្រាប់ ប្រិយមិត្ត​នឹង​គិត​ជា​ខ្សែ​រឿង​ណា​មួយ ពិសេស​គឺ​រឿង​ហុងកុង។

បទ​នោះ​មាន​ចំណង​ជើង​ថា "អោយ​តែ​គិត ចេះ​តែ​ចង់​យំ" និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក ឡេង ណាវ៉ាត្រា និពន្ធ​បទ​ភ្លេង​ដោយ​លោក ណាំ ប៊ុណ្ណារ័ត្ន។ តាម​ការ​ឲ្យ​ដឹង​ពី​លោក ណាវ៉ាត្រា ដែល​ជា​អ្នកនិពន្ធ និង​ជា​ចាងហ្វាង​ផលិតកម្ម Galaxy ផង បាន​ឲ្យ​ដឹង​ថា បទ​ចម្រៀង​មួយ​នេះ​ចំណាយ​ពេល​ថត ៥ថ្ងៃ គឺ​ស្ទើរ​ស្មើ​នឹង​ភាពយន្ត​មួយ​រឿង ជាក់​ស្ដែង​ខ្សែ​ភាពយន្ត​មុន​របស់​លោក ថត​៩​ថ្ងៃ​ប៉ុណ្ណោះ។

ដោយ​ទុន​វិញ​ក៏​ច្រើន​ណាស់​ដែរ គឺ​ចំណាយ​ដល់​ទៅ ៧០០០​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ ថែម​ទាំង​បាន​យក​តួ​ថៃ​ម្នាក់​មក​ចូល​រួម​សម្ដែង​ផង។ "យើង​សម្រិត​ខ្លាំង​ណាស់​ចម្រៀង​មួយ​នេះ តួ​សម្ដែង​យក​សុទ្ធ​តែ​តួ​ធំ​ៗ ក្នុង​នោះ​ថែម​ទាំង​បាន​ជួល​អ្នក​ដឹក​ល្បី​ៗ​ក្នុង​ស្រុក​យើង មក​ដឹក​នាំ​ថត​បទ​នេះ​ផង" លោក ណាវ៉ាត្រា បន្ថែម។

បទ​ខាង​លើ​ត្រៀម​ចេញ​ក្នុង​ទីផ្សារ​ឆាប់​ៗ​នេះ

ដើម្បី​កាន់​តែ​ច្បាស់​ថា ឡូយ ប៉ុណ្ណា តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា