ចម្លែក! James ប្ដូរ Profile ពី​ឈុត​ Real Madrid ទៅ​ជម្រើស​ជាតិ​វិញ

  • 2017-05-23 06:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez បាន​ប្ដូរ​ Profile និង Cover ​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ខ្លួន​ពី​ពាក់​ឈុត​ Real Madrid ទៅ​ឈុត​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​វិញ​កាល​ពី​យប់​មិញ​​។

Facebook ផ្លូវការរបស់ James

ការ​ផ្លាស់​ប្ដូរ​នេះ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាកចេញ​ពី​ក្រុម​ជើងឯក​អេស្ប៉ាញ​ Real Madrid ជា​ទី​ដែល​រូប​គេ​ចំណាយ​ពេល​ ៣​ឆ្នាំ​ប្រកប​អាជីព​នៅ​ទីនោះ។ ប្រភព​ព័ត៌មាន​កន្លង​មក​បាន​ផ្សាយ​ថា​ក្នុង​ករណី​មាន​ការ​​ចាកចេញ​ James អាច​មាន​ភាគរយ​ខ្ពស់​ទៅ​លេង​នៅ​លីគ​អង់គ្លេស​។

ការ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​កាល​ពី​ប្រកួត​ជាមួយ Sevilla កីឡាករ​ប្រធាន​ក្រុម​កូឡុំប៊ី​រូប​នេះ​ហាក់​បង្ហាញ​កាយវិការ​លា​ដល់​អ្នក​គាំទ្រ​ Real Madrid នៅ​កីឡដ្ឋាន Santiago Bernabeu អំឡុង​ពេល​​ប្ដូរ​ចេញ​នៅ​នាទី៦០​៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម