ឡូយណាស់! តារាម៉ូដែល​ម្នាក់​នេះបាន​កាដូ​ចិញ្ចៀនពេជ្រ​ ៧០ការ៉ាត់​ពី​ប្ដី​ នៅថ្ងៃខួបរៀបការ

  • 2017-05-23 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​វ័យ​ក្មេង​របស់​មហា​សេដ្ឋី​ដែល​ជា​អ្នក​ជំនួញ​ម្នាក់​បាន​បង្ហាញ​ចិញ្ចៀន​ត្បូង​ដ៏​ធំ​មួយ​វង់​ ដែល​មាន​ដាំ​ត្បូង​ពេជ្រ​ទំហំ​ ៧០​ការ៉ាត់​ មាន​តម្លៃ​មហាសាល​ រហូត​ទៅ​ដល់​ ៧​លាន​ផោន​ (ប្រហែល​ ជាង ៩ លាន​ដុល្លារ​)។

ស្រី​ស្អាត​តារា​ម៉ូដែល​ Ksenia Tsaritsina ដែល​ជា​ភរិយា​របស់​ អ្នក​ជំនួញ​ជនជាតិ​រុស្សី​ម្នាក់​ឈ្មោះ​ Aleksey Shapovalov បាន​បង្ហាញ​អំណោយ​ដ៏​មាន​តម្លៃ​ ដែល​ស្វាមី​ទិញ​ជូន​ក្នុង​ឱកាស​គម្រប់​ខួប​ ៥​ឆ្នាំ​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។

ភរិយា​អ្នក​ជំនួញ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ មាន​ការ​ភ្ញាក់​ផ្អើល​ បើក​ភ្នែក​ធំៗ​ គ្រប់​គ្នា​ ដោយ​សារ​រូប​ភាព​គ្រឿងអលង្ការ​ដែល​បាន​បង្ហាញ​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៧,៧​លានផោន​ (ប្រហែល​ ៩,៩លាន​ដុល្លារ​) ។​ ភ្ជាប់​ជាមួយ​រូប​ភាព​នោះ​ Ksenia Tsaritsina បាន​សរសេរ​ថា​៖ "ប្ដី​របស់​ខ្ញុំ​ មិន​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​កាដូ​ឲ្យ​ខ្ញុំ​ទេ​​ ហើយ​គាត់​បាន​និយាយថាចិញ្ចៀន​ទំហំ​ត្រឹម ៣០​ការ៉ាត់​នោះ មិន​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ទេ”។

បើ​តាម​អ្នកស្រី​ Elizabeth Taylor ដែល​ជាអ្នក​ជំនាញ​ខាង​ត្បូង​ម្នាក់ក៏ធ្លាប់មាន​ចិញ្ចៀន​ដាំ​ត្បូង​ទំហំ​ ៣០​ការ៉ាត់​ដែរ​ (ត្រូវ​បាន​លក់​កាល​ពី​ឆ្នាំ​២០១១​ ក្នុង​តម្លៃ​ ៨,៨​លាន​ដុល្លារ​) តែយោង​តាម​ ទស្សនាវដ្ដី​Cosmopolitan Russia វិញ​បាន​លើក​ឡើង​ថា​ ប្ដី​របស់​តារា​ម៉ូដែល​រូប​នេះ​ គិត​ថា​ទំហំ​ប៉ុន​ចិញ្ចៀន​របស់​ Elizabeth Taylor មិន​ស័ក្ដិសម​នឹង​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​ខ្លួន​ទេ។

គូ​ស្នេហ៍​១គូ​ នេះ​ បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​រីករាយ​នឹង​ជីវិត​ស៊ីវិល័យ​ក្នុង​ទីក្រុង​ Dubai ដែល​ជា​ទី​កន្លែង​ដែល​ ប្រពន្ធ​មហា​សេដ្ឋី​រូប​នេះ​ តែង​ត្រូវ​បាន​ប្រទះ​ឃើញ​ជិះ​ឡាន​សែន​ថ្លៃ​ ម៉ូ​ដែល​ Bentley ៕

*ចុចអាន៖ មក​មើល​គ្រឿង​ពេជ្រ​របស់​តារា​ស្រី​ទាំង​១០​រូប​

*ជុំវិញតារាអន្តរជាតិ

*មូលហេតុនេះ Jay Chou ត្រូវ​គេ​ចាត់​ទុក​​ជា​...

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី