«​គំនុំ​វង្វេ​ង​ទិស​» រឿងថ្មីបែប​កំប្លែងរបស់​ Kevin Cheng ឮថា​​ល្អ​មើល​ប្លែក (វីដេអូ)

  • 2017-05-23 13:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ហុងកុង​ល្បី​ឈ្មោះ​លោក Kevin Cheng និង​នាង Kristal Tin បាន​ចាប់ដៃគ្នា​សម្តែង​រឿង​ភាគ​ថ្មី​ «​គំនុំ​វង្វេ​ង​ទិស​» ដែលល្បីរន្ទឺប្រចាំឆ្នាំ២០១៧ ហើយ​រឿង​នេះនឹង​ផ្សាយ​ជូន​ទស្សនា​នៅ PNN ចាប់ពី​ថ្ងៃទី​២៥ ឧសភា ​នេះ​តទៅ​។

​ទស្ស​និក​ជន​ធ្លាប់​ស្គាល់​តារា​ទាំងពីរ​ដួង​នេះ​រួចមកហើយ​តាមរយៈ​ខ្សែ​ភាព​យ​ន្ត​ភាគ​ល្បីហុងកុង​ជាច្រើន​ដែល​បាន​ចាក់ផ្សាយ​នៅលើ​ PNN កន្លងមក ​ដូចជា «​រឿង​ព្រាយ​ជ​ញ្ជក់​ឈាម​», «​វិថី​ជីវិត​វ​គ្គ​២», «​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅភ​ព​» ជាដើម​។

«​គំនុំ​វង្វេ​ង​ទិស​» ដែល Kevin Cheng សម្តែង​ជា​តួ​អធិការ​វ័យក្មេង និង Kristal Tin សម្តែង​ជា​តួ​អ្នកយក​ព័ត៌មាន​ជំនា​ញ​មួយរូប ធានា​ថា​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ព្រោះ​កន្លង​មក​តារា​ទាំងពីរ​នេះ​មិនដែល​ធ្វើ​ឲ្យ ​Fans អស់សង្ឃឹម​ទេ។

​«​គំនុំ​វង្វេ​ង​ទិស​» ជា​ខ្សែ​ភាព​យ​ន្ត​បែប​កំប្លែង និង​​មានភាព​អា​ថ៌​កំបាំង ស៊ើបអង្កេត ដែល​បាន​ឆ្លុះបញ្ចាំង​ពីស​ង្គ​ម​ពិត​ទាំង​ការតស៊ូ​ក្នុងកា​រងារ ស្នេហា និង​ការ​រស់នៅ​បច្ចុប្បន្ន​។​

​Man Kiu Pak (Kevin Cheng) បាន​បំបែករឿង​ក្តីកម្រិត​ធ្ង​ន់​ជោគ​ជ័​យ ​ហើយឡើង​តំ​ណែ​ង​ជា​អធិការ​។ Gai Wing Yin (Kristal Tin) ជា​នារី​សម្បូរ​ល្បិចក​ល​ មើល​ពី​សំ​បក​ក្រៅ​ជា​ភរិយា​មាន​សុភម​ង្គ​ល តាមពិត​គិតតែ​រឿង​លុយ ហើយ​ស្ថិតនៅ​កណ្តាល​រវាង​ប្តី​ទី​២ និង​កូនស្រី​ទាំងសងខាង​ជា​មនុស្ស​ចំលែក​។ Cheung Hak (King Kong) ជា​ចោរ​ល្ង​ង់ និង​ស្មោះត្រង់​ខំប្រឹង​ធ្វើ​ជា​មនុស្ស​ល្អ​។ ដោយសារតែ​ជីវភាព ចុងក្រោយ​ត្រូវ​ប​ង្ខំ​ធ្វើជា​ចោរ​ចាប់​ជំរិត អ្នកណា​ដឹង​ចាប់​ជំរិត​ច្រលំ​មនុស្ស​។ ដើម្បី​បិទបាំង​កំហុស បែរ​ជា​បង្កើត​កំហុ​សកាន់តែ​ច្រើនឡើងៗ​ទៅ​វិញ​។

​ភាគ​ហុងកុង​នេះ នឹង​ផ្សាយ​ជូន​ទស្សនា​​រាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ១២​ ថ្ងៃត្រង់ ដល់​ម៉ោង ១​ រសៀល​លើ​​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ថ្ងៃទី ២៥ នេះ​តទៅ បន្ទាប់ពី​រឿង «​ល្បិច​ក្នុង​វង់​ល្បែង​»៕

ដោយ៖ លីដា