Instagram ទើប​បន្ថែម​មុខងារ​ថ្មី​ពីរ​ កាន់​តែ​ឡូយ​សម្រាប់​អ្នក​កម្សាន្ត

  • 2017-05-24 02:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram ទើប​ណែនាំ​មុខងារ​ពិសេស​ថ្មី​ចំនួន​ពីរ ដែល​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​រឿងរ៉ាវ​ដែល​​កើត​ឡើង​ជុំវិញ​ដោយ​ប្រើ​ទីតាំង​និង​សញ្ញា # (hashtag)។ មុខងារ​ថ្មី​ទាំង​ពីរ​នេះ​អាច​រក​បាន​ពី​ផ្ទាំង​ស្វែងរក​នៅ​ក្នុង​កម្មវិធី Instagram។

មុខងារ # (hashtag) អនុញ្ញាត​ឲ្យ​អ្នក​អាច​ស្វែងរក​រឿងរ៉ាវ​ដែល​កើត​ឡើង​ជុំវិញ និង​អ្វី​ដែល​ត្រូវ​ចំណូល​ចិត្ត​។ ប្រសិន​បើ​អ្នក​ចង់​បាន​ឯកជន​ភាព​ អ្នក​អាច​ចុច​លើ​សញ្ញា​ខ្វែង (X)។

មុខងារ​ថ្មី​នេះ​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iOS ចំណែក​មុខងារ​ # (hashtag) នឹង​បញ្ចេញ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ។

បន្តចុច​អាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ ពិចិត្រ