ការ​សន្ទនា Bale ​និង Ronaldo ​រឿង​អត់​បាន​ពាន “កំប្លែង​ចុម​យក្ស”

  • 2017-05-24 02:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ Real Madrid ​ទាំង​អស់​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ពី​ដឹង​ថា​ក្លឹប​មួយ​នេះ​មិន​អាច​លើក​ពាន​បាន​ភ្លាម​ៗ​ទេ ទោះ​ជា​ឈ្នះ​ហើយ​ក៏​ដោយ ​ព្រោះ​មាន​បញ្ហា​បន្តិច​បន្តួច​។

ជាក់​ស្ដែង​ចំពោះ​រឿង​ឈ្នះ​ពាន តែ​មិន​ទាន់​បាន​លើក​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ​នេះ Gareth Bale ​និង Cristiano Ronaldo ​មាន​ការ​សន្ទនា​គ្នា​មួយ​ដែល​ស្ដាប់​ហើយ​គួរ​ឱ្យ​អស់​សំណើច​ខ្លះ​ដែរ ​ដូច​ខាង​ក្រោម​នេះ​៖

Bale សួរ​ទៅ​កាន់​ក្រុម​ការងារ៖ ​ឯ​ណា​ពាន​យើង​ឈ្នះ?

ក្រុម​ការងារ Real ៖ គេ​នឹង​ប្រគល់​ឱ្យ​យើង​នៅ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ក្រោយ ព្រោះ​មាន​បញ្ហា​បន្តិចបន្ដួច ដូច្នេះ​ពេល​នេះ​អត់​មាន​ពាន​លើក​ទេ។

Bale ​ហួស​ចិត្ត​ហើយ​ប្រាប់ Ronaldo ៖ អត់​មាន​ពាន​លើក​ទេ​យើង ហាហាហា...

Ronaldo ​ឆ្លើយ​វិញ​ដួច​ជា​ភ្ញាក់​ៗ៖ វា​ដូចជា​កំប្លែង​ចុម​យក្ស​ហើយ...

Bale ​តប​៖ ឆ្នាំ​ក្រោយ ឆ្នាំ​ក្រោយ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ