ម៉ឺន​ សុភា​ កីឡាករមានភាគរយខ្ពស់ ​បាន​មេដាយ​ជាង​គេ​នៅ​ស៊ីហ្កេម ២០១៧

  • 2017-05-24 04:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ ម៉ឺន​ សុភា​ មាន​អាទិភាព​ជាង​គេ​ថា​នឹង​ឈ្នះ​មេដាយ​ក្នុង​ការ​កម្មវិធី​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ នេះ​បើ​ប្រៀបធៀប​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​ផ្នែក​ប្រដាល់​គុន​ខ្មែរ​ដទៃ​ទៀត។​

កីឡាករ ម៉ឺន សុភា

លោក​ ឈិត​ សារឹម​ ដែល​ជា​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ស៊ីហ្កេម​ នា​ពេល​ខាង​មុខ​នៅ​ប្រទេស​ម៉ាឡេស៊ី​ លើ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ​ គេ​អនុញ្ញាត​ឲ្យ​ប្រើ​តែ​កណ្ដាប់​ដៃ​ ទាត់​ និង​ធាក់​នោះ​ទេ​ ហើយ​គេ​មិន​អនុញ្ញាត​ឲ្យ​វ៉ៃ​កែង​ ឬ​ចាប់​វ៉ៃ​ជង្គង់​នោះ​ឡើយ។​ ដូច​នេះ​កីឡាករ​ណា​ដែល​ពូកែ​ប្រើ​កណ្ដាប់​ដៃ​ឬ​ទាត់​គឺ​មាន​ឱកាស​ឈ្នះ​ច្រើន​ក្នុង​ការ​ប្រកួត​នេះ។​

ចំណែក​លោក​គ្រូ​ ធន់​ សុភា​ បាន​លើក​ឡើង​ដែរ​ថា​ នៅ​ស៊ីហ្គេម​ គេ​ឲ្យ​ប្រើ​តែ​ដៃ​និង​ជើង​ នេះ​ជា​ឱកាស​ដែល​កូន​សិស្ស​(ម៉ឺន​ សុភា)​ របស់​លោក​អាច​នឹង​ឈ្នះ​មេដាយ​ជូន​ប្រទេស​ជាតិ។​ ព្រោះ​ថា​កូន​សិស្ស​របស់​លោក​រូប​នេះ​ចូលចិត្ត​ប្រើ​កណ្ដាប់​ដៃ​ ហើយ​ការ​ចេញ​ដៃ​ឬ​ជើង​របស់​គេ​មាន​ទម្ងន់​និង​ចំៗ​គោលដៅ​ទៀត​ផង។​

កីឡាករ ម៉ឺន សុភា
លោកគ្រូ ធន់ សុភា

កីឡាករ​ច្រើន​ណាស់​ដែល​ធ្លាប់​សន្លប់​ក្រោម​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ នា​ពេល​កន្លង​មក​ដូចជា​ អតីត​កីឡាករ​ អូត​ ភូថង​ ឡៅ​ ស៊ីណាត​ កែវ​ រំចង់​ ឌុន​ រដ្ឋា​ រួម​ទាំង​កីឡាករ​បរទេស​ផ្សេង​ទៀត។​ ម៉ឺន​ សុភា​ ទើប​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​មក​ពី​ប្រទេស​បារាំង​ថ្មី​នេះ​ ហើយ​នៅ​ខែ​សីហា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​គេ​នឹង​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម