iPhone 8 លេច​រូបរាង​ច្បាស់ទៅៗ

  • 2017-05-24 04:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​គាំទ្រ​ផលិតផល iPhone ពិត​ជា​អន្ទះសា​ចង់​ឃើញ​រូប​រាង iPhone 8 ជាក់​ជា​មិន​ខាន​។ថ្មី​ៗ​នេះ​មាន​ការ​បែក​ធ្លាយ​រូបរាង​ iPhone 8 នៅ​លើ​បណ្ដាញ​សង្គម Twitter ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​លោក Benjamin Geskin។

រូបភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ iPhone 8 គឺ​គ្មាន​ប៊ូតុង​ Home, អេក្រង់​ខាង​មុខ​លាត​ស្ទើរ​តែ​ពេញ​គែម​នៃ​ទូរស័ព្ទ, ស្រោប​កញ្ចក់​ទាំង​មុខ​និង​ក្រោយ​ និង​មាន​កាមេរ៉ា​បញ្ឈរ​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ​។

ប្រភព៖ iclarified   ប្រែសម្រួល៖ ពិចិត្រ