ក្រោយ​មាន​គេ​ថា កែវ​ រំចង់​ ឈប់​ប្រដាល់ ពេល​នេះ​សាមី​ខ្លួន​ចេញមក​បញ្ជាក់​តែ​ម្ដង

  • 2017-05-24 07:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ល្បី​ឈ្មោះ​និង​ជា​កីឡាករ​ឧស្សាហ៍​បង្ហាញ​មុខ​នៅ​កម្មវិធី​ Thai Fight​ របស់​ប្រទេស​ កែវ​ រំចង់​ ចេញ​មុខ​មក​បញ្ជាក់​ដល់​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​ថា​ គេ​មិន​ទៅ​ណា​ចោល​ប្រដាល់​ជា​ដាច់​ខាត​គ្រាន់​តែ​មិន​ទាន់​ដល់​ពេល​ឡើង​ប្រកួត​វិញ។​

កីឡាករ​ កែវ​ រំចង់​

កីឡាករ​ កែវ​ រំចង់​ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា​ វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ចំណូល​ធំ​បំផុត​ខ្លួន​ ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​ក្រុម​គ្រួសារ។​ ដូច​នេះ​គេ​សូម​បញ្ជាក់​ថា​រូប​គេ​មិន​ទៅ​ណា​ចោល​សង្វៀន​ប្រដាល់​ឡើយ​ មិន​ថា​អាយុ​ច្រើន​ឬ​តិច​នោះ​ទេ​ ឲ្យ​តែ​នៅ​មាន​កម្លាំង​គឺ​បន្ត​ឡើង​សង្វៀន​រហូត។​

អ្នក​ប្រដាល់​មក​ខេត្ត​បាត់ដំបង​ បន្ត​ទៀត​ថា​«ចំពោះ​ម្ចាស់​ Facebook Page​ ចំនួន​មុន​ផ្សព្វផ្សាយ​អ្វី​សូម​មក​សួរ​ខ្ញុំ​សិន​ កុំ​ចេះ​តែ​ផ្សាយ​នោះ​ព្រោះ​វា​មិន​ពិតប្រាកដ»​សម្ដី​របស់​ កែវ​ រំចង់។​ រំចង់​ ក៏​សំណូមពរ​ដល់​ជន​មួយ​ចំនួន​សូម​កុំ​បង្កើត​ Facebook Page​ ក្លែងក្លាយ​ដែល​បន្លំ​ដាក់​ឈ្មោះ​ខ្លួន​ហើយ​យក​ទៅ​ប្រាស់​ដូច​សព្វ​ថ្ងៃ​នេះ​ទៀត។​

Page របស់​ កែវ រំចង់

កែវ​ រំចង់​ បាត់​មុខ​ខាន​ឡើង​សង្វៀន​តាំងពិវិលត្រលប់មកពីប្រកួតនៅ​ប្រទេសបារាំងចុងឆ្នាំ២០១៦មកម្ល៉េះ ហើយក៏ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​រួម​ផ្សំ​និង​ការ​ឡើង​ទម្ងន់​ផង​នោះ​ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​អាក់ខាន​មួយ​រយៈពេល។​ កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​កងពលតូច​លេខ៨​ភ្នំ​ទ្រព្យ​ រូប​នេះ​គ្រោង​នឹង​ឡើង​ប្រកួត​វិញ​នៅ​ឆ្នាំ​២០១៨​ខាង​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​