ក្រោយ​ជួប​ការ​ខ្វះ​ខាត​ ពេល​នេះ​វិទ្យាល័យ​ព្រះយុគន្ធរ​ ទទួល​បាន​ការ​ឧបត្ថម្ភ​ហើយ

  • 2017-05-24 08:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូលរួម​ចំណែក​ដោយ​ឥត​ឈប់​ឈ​រ​ដល់​ការ​អភិ​វ​ឌ្ឍ​ស​ង្គ​ម តាម​រយៈ​ការ​លើក​កម្ពស់​វិស័យ​អប់​រំ បន្ថែម​ពី​លើគ​ម្រោង​បណ្ណា​ល័​យ ថ្ងៃ​នេះ​ប្រាសា​ក់បាន​ឧបត្ថម្ភ​ បង់​ និង​កៅអី​ថ្មដុស​ចំ​នួន ១០ ឈុត និង​សម្ភារ​សិក្សា​មួយ​ចំនួន​ជូន​ដល់​វិទ្យា​ល័​យ​ព្រះ​យុគន្ធ​រ​​ ក្រោយ​ជួប​ការ​ខ្វះខាត។​

លោក ន​ង ប៊ុនហេង នាយក​វិទ្យា​ល័យ​ព្រះ​យុ​គន្ធ​រ បាន​និយាយ​ថា​៖ "ខ្ញុំ​សូម​សម្ដែង​នូ​វ​សេចក្តី​អំ​ណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រាសា​ក់ ដែល​បាន​ផ្តល់​សម្ភារ​ទាំង​នេះ​ដើម្បី​ឆ្លើយ​តប​តាម​ត​ម្រូ​វ​ការ​ខ្វះ​ខាត​របស់​យើង​ខ្ញុំ​។ យើង​ខ្ញុំ​សន្យា​ថា យើង​នឹង​ប្រើប្រាស់​សម្ភារ​ទាំង​នេះ​ឲ្យ​អស់ល​ទ្ធ​ភាព និង​ថែរក្សា​ឲ្យ​បាន​យូរ​គង់​អង្វែង "។

​ថ្លែង​នៅ​ក្នុង​ពិធី​នេះ លោក ស៊ូ វណ្ណ​ថន នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ប្រា​សាក់ បាន​លើកឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការសម្រេច​គោលដៅ​ផ្នែក​ស​ង្គម​របស់​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​ថា​៖ "ប្រា​សា​ក់មាន​សេច​ក្តី​រីករាយ​ក្នុង​ការ​ជួយ​លើកកម្ពស់​វិស័យ​អប់​រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ពិធី​ប្រគល់​បង់ កៅអី​ថ្ម​ដុស និង​សម្ភារ​សិក្សា​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ទំ​នួ​ល​ខុស​ត្រូវ​របស់​យើង​ចំ​ពោះ​ស​ង្គ​ម​"។

​លោក ស៊ូ វណ្ណ​ថន បាន​បន្ថែម​ទៀត​ថា​៖ "​ប្រា​សា​ក់បាន​ប្រើប្រាស់​ប្រាក់​ចំណេញ​មួយ​ចំ​នួន​ជូន​សហ​គមន៍ និង​អតិ​ថិ​ជន​តាមរ​យៈគ​ម្រោ​ង​អភិ​វ​ឌ្ឍ​ស​ង្គ​ម​ជាច្រើន​ដូចជា កម្មវិធី​ជំនួយ​សង្គ្រោះបន្ទាន់​សម្រាប់​អតិ​ថិ​ជន​ដែល​ទទួល​រង​គ្រោះ​ថ្នាក់ ឬ ជួប​គ្រោះមហន្តរាយធម្មជាតិ ឧបត្ថម្ភ​និង​បរិច្ចាគ​ក្នុង​កិច្ចការ​ស​ង្គ​មនិង​មនុស្ស​ធ​ម៌​ផ្សេងៗ ជាពិសេស​បាន​សាងសង់​អគា​រប​ណ្ណា​ល័យ និង​បំពាក់​សម្ភារប​ណ្ណា​ល័​យ​នៅតាម​សាលាបឋមសិក្សា អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ​នានានៅតាម​តំ​បន់​ជន​បទ​នៃ​ប្រទេស​កម្ពុជា​។ ​ ​ជា​ចុងបញ្ចប់ លោក វណ្ណ​ថន បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា​នៅ​វិទ្យា​ល័​យ​ព្រះ​យុគន្ធ​រ ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀ​ន​សូត្រ និង​អភិ​វ​ឌ្ឍ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​សម្រេច​ក្តី​បំណងដ៏​ត្រ​ចះ​ត្រចង់​នា​ពេលអនាគត​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម