មើល​វីដេអូ​មាន​ ​Subtitles​ ​ក្នុង​កុំព្យូទ័រ​ ​ប្រយ័ត្ន​ត្រូវ​គេ​ ​Hack

  • 2017-05-24 12:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ឃើញ​ថ្មី​មួយ​របស់​ក្រុម​​អ្នក​ស្រាវជ្រាវ​មក​ពី​ ​Check Point​ ​បង្ហាញ​ថា​នៅ​តាម​កម្មវិធី​ចាក់​តន្ត្រី​ ​និង​វីដេអូ​​ស្ទើរ​ទាំង​អស់​មាន​ចន្លោះ​ប្រហោង​សុវត្ថិភាព​មួយ​ ​ដែល​មេរោគ​អាច​វាយ​​លុក​បាន​ដល់​ប្រព័ន្ធ​ប្រតិបត្តិ​ម៉ាស៊ីន​តាម​រយៈ​ការ​បង្កប់​ខ្លួន​ក្នុង​ទិន្នន័យ​របស់​ ​Subtitle។

ក្នុង​នោះ​កម្មវិធី​ ​៤​ ​ត្រូវ​រក​ឃើញ​ថា​ងាយ​ឲ្យ​មេរោគ​វាយ​លុក​បាន​បំផុត​ ​មាន​ដូច​ជា​ ​VLC, Kodi (XBMC), Popcorn Time​ ​និង​ ​Stremio​ ​ខណៈ​កម្មវិធី​ទាំង​នេះ​ការ​អ្នក​ទាញ​យក​​ដល់​ទៅ​ជាង​ ​២០០​ ​លាន​ដង។

កុំព្យូទ័រ​ដែល​រង​ការ​វាយ​ប្រហារ​ ​គឺ​ ​Hacker​ ​អាច​គ្រប់គ្រង​ទាំង​ស្រុង​លើ​ម៉ាស៊ីន​នោះ​ ​ហើយ​ពួក​គេ​អាច​បើក​មើល​ ​និង​ចម្លង​ទិន្នន័យ​ចេញ​ចូល​កុំព្យូទ័រ​បាន​ដោយ​រលូន។ ចំពោះ​វិធី​ការពារ​ ​គឺ​​អ្នក​ប្រើប្រាស់​តម្រូវ​ឲ្យ​ប្រើ​នូវ​កំណែ​ចុង​ក្រោយ​នៃ​កម្មវិធី​ទាំង​នោះ​ ​ដែល​អាច​ទាញ​យក​បាន​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន៕

ប្រភព៖ thehackernews   ប្រែ​សម្រួល៖ រដ្ឋ