គ្រូ ប៉ូលិស ​មោទនភាព​​ដែល​កូន​ក្រុម​បាន​ស្មើ​ណាហ្គា​យប់មិញ

  • 2017-05-25 02:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក នុត សូនី គ្រូ​បង្វឹក​ក្រុម​ប៉ូលិស​​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​​ ដែល​​បាន​ស្មើ​ណាហ្គាវើល ២-២ ​កាល​ពី​យប់​មិញ​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក នុត សូនី

​​ក្រោយ​ប្រកួត​ចប់​ភ្លាម​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ក្រុម​របស់​លោក​មិន​ទទួល​បាន​កាត​ក្រហម​ទេ​នោះ ប្រហែល​ជា​​ប៉ូលិស​អាច​មាន​លទ្ធផល​ល្អ​ជាង​នេះ។ លោក​មើល​ឃើញ​ថា កូន​ក្រុម​របស់​លោក​ព្យាយាម​លេង​បាន​ល្អ​ ​ពិសេស​គឺ​ការ​ការពារ​មិន​ឲ្យ​ណាហ្គា​​ទៅ​ជិត​ទី​របស់​ខ្លួន។

​លោក​បន្ថែម​ថា​ ​ណាហ្គាវើល​ជា​ក្រុម​ខ្លាំង ទាំង​បរទេស​ និង​កីឡាករ​ខ្មែរ​សុទ្ធតែ​មាន​បទពិសោធច្រើន​លើ​ទីលាន។ លទ្ធផល​នេះ​មិន​អាក្រក់​ទេ​សម្រាប់​ក្រុម​របស់​លោក ហើយក៏​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​ខ្លួន​ផង​ដែរ។ ​​​

​​កាល​ពី​ជើង​ទី​១ ណាហ្គាវើល បាន​យក​​ឈ្នះ​ទៅ​ក្រុម​ប៉ូលិស​ ២-១ ​​នៅ​ស្តាត​ចាស់៕

ក្រុម​ប៉ូលិស
ក្រុម​ណាហ្គាវើល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​