​គូ​ជក់ចិត្ត​ល្ងាច​នេះ ​បឹង​កេត​ប៉ះ​ភ្នំពេញ​ក្រោន​​

  • 2017-05-25 06:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន បឹង​កេត​​ នឹង​ទទួល​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​​វេលា​​ម៉ោង ៦​:០០​នាទី​​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៧ ជើង​ទី​២ សប្ដាហ៍​ទី​១២។

បឹងកេត

​ជំនួប​នៃ​ក្រុម​ទាំង​ពីរ​​​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា មាន​ភាព​ជក់ចិត្ត ​ដោយ​​បើក​ការ​វាយ​​សម្រុក​គ្នា​ខ្លាំង​តាំង​ពី​រដូវ​កាល​មុន​ៗ។ ​​ភ្នំពេញ​ក្រោន​ជា​ក្រុម​មាន​កីឡាករ​យុវជន​ច្រើន ដែល​សុទ្ធ​សឹង​តែ​មាន​បច្ចេកទេស​ល្អ​ ខណៈ​បឹង​កេត​​សម្បូរ​ទៅ​ដោយ​កីឡាករ​មាន​បទពិសោធន៍​ និង​មិន​សូវ​មាន​កីឡាករ​យុវជន។

​ជំនួប​នៃ​ក្រុម​ទាំង​ពីរ​កាល​ពី​ជើង​ទី​១ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បឹង​កេត​​មាន​ឱកាស​ច្រើន​​ តែ​​គ្មាន​សំណាង ស្រប​ពេល​​ភ្នំពេញ​ក្រោន​​រក​បាន​រហូត​ដល់ ៤​គ្រាប់​ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​បាល់​បច្ចេកទេស​ល្អៗ។ កាល​ពី​ជើង​ទី​១ បឹង​កេត​បរាជ័យ​​នៅ​ទឹក​ដី​របស់​ភ្នំពេញ​ក្រោន ៤-០ ​ដែល​ពេល​នោះ​ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម​ភ្ញៀវ​ សុខ សុវណ្ណ រង​របួស​ភ្លៅ​នៅ​នាទី​ទី​៦០​ត្រូវ​បាន​ប្ដូរ​ចេញ។

​បើ​​ក្រឡេក​ទៅ​មើល​ពិន្ទុ​បឹង​កេត​ស្ថិត​នៅ​លេខ ៤ មាន​២០ ពិន្ទុ​ ​ស្រប​ពេល ភ្នំពេញ​ក្រោន​ស្ថិត​នៅ​លេខ ៥ មាន​ ១៨ ពិន្ទុ៕

ភ្នំពេញ​ក្រោន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​