ឡើងពីរោះ Original Song ពី​តារា​ចម្រៀង​​ពន្លក​ថ្មី​ វង្ស ថាណាន់​ ​

  • 2017-05-25 07:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពន្លក​ថ្មី​ វង្ស ថាណាន់ បាន​ចេញ​បទ​ចម្រៀង​​ Original Song លើក​ដំបូង​​បទ​ "អារម្មណ៍​ខ្លាច​បាត់​អូន​" ជា​បទ​បែប​មនោ​សញ្ចេតនា​។

វង្ស ថាណាន់ បាន​ប្រាប់​ Sabay លោក​បាន​ចាប់​យក​​អាជីព​ជា​អ្នក​ចម្រៀង​នេះ​បាន​៤​ ឆ្នាំ​មក​ហើយ​​។ ​​តែ​​មិន​ដែល​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ច្រៀង​ទេ​កន្លង​មក​ ច្រៀង​តែ​នៅ​តាម​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ពេល​រាត្រី​តែ​ប៉ុណ្ណោះ​។​ "បទ​ "អារម្មណ៍​ខ្លាច​បាត់​អូន​" នេះ​ជា​បទ​ដំបូង​របស់​ខ្ញុំ​សហការ​គ្នា​ជាមួយ​ ឈុន សុវណ្ណភក្តី​ ​គាត់​គឺ​ជា​ម្ចាស់​ផលិតកម្ម​ KBS បង​”។

បន្ទាប់​ពី​បទ​​ "អារម្មណ៍​ខ្លាច​បាត់​អូន​" នេះ​ចេញ​ជា​ផ្លូវ​ការ វង្ស ថាណាន់​ និង​ ឈុន សុវណ្ណភក្តី ត្រៀម​បទ​ចម្រៀង​ Original Song ចេញ​ជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ​។

តោះ​ទស្សនា​បទ​ចម្រៀង​ Original Song របស់​តារា​ចម្រៀង​ពន្លក​ថ្មី​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

ចុចអាន៖ជុំវិញបញ្ហា​តារាជាតិ

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖អីយ៉ាស់! កូន​សិស្ស​ G-Devith ចេញ​ រ៉េប លើក​ទី១​ស្ទីល​កាចៗ​ចឹង​ហ្មង(វីដេអូ)​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន