លង់​ក្នុង​ស្បៃ​រាត្រី ដួង ម៉ានិច្ច ត្រូវ​បារមី​ពស់​កេង​កង មក​ពន្យល់​សប្ដិ(វីដេអូ)

  • 2017-05-25 08:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ដួង ម៉ានិច្ច បាន​ថ្លែង​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​នាង​បាន​សម្ដែង​​ជា​តួឯក​ក្នុង​រឿង "ពស់​កេង​កង"មក រាសី​របស់​​នាង​ចាប់​ផ្ដើម​ឡើង​ទ្វេ​ដង ជា​មួយ​គ្នា​នេះ បារមី​កាន់​ពស់​កេង​កង បាន​ថែម​ទាំង មក​ពន្យល់​សប្តិ​ឲ្យ​នាង​ឃើញ ដោយ​​បង្ហាញ​ភាព​ស្និទ្ធស្នាល​ស្រលាញ់​រាប់​អាន​នាង​ជា​ខ្លាំង។

"បង​ប្អូន​ខ្លះ​គិត​ថា ឥឡូវ​នេះ​អត់​​មាន​អប្បិយជំនឿ​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ជឿ​ខ្លាំង​ណាស់ ព្រោះ​អី បារមី​​តាម​កាន់​ពស់​កេង​កង​មក​ពន្យល់​សប្ដិ​ខ្ញុំ លេង​​ជា​មួយ​ខ្ញុំ​ដូច​ជា​មិត្ត​ភក្តិ មាន​​អារម្មណ៍​ស្និទ្ធស្នាល ហើយ​រាសី​ខ្ញុំ​ចាច់​ផ្ដើម​ឡើង​ខ្លាំង"ដួង ម៉ានិច្ច លើក​ឡើង។

តារា​ស្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា នាង​ចូល​សិល្បៈ​ជាង​១០ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​ទីផ្សារ​វិញ​កន្លង​មក​​ហាក់​ដូច​​ជា​មិន​សូវ​ខ្លាំង​ទេ ប៉ុន្តែ​ក្រោយ​ពី​ថត​រឿង "ពស់​កេង​កង"មក រាសី​របស់​​នាង​ចាប់​ផ្ដើម​ឡើង​ទ្វេដង ​ហើយ​តម្លៃ​ខ្លួន​ក៏​ឡើង​តាម​នោះ​ដែរ។ ម៉ានិច្ច បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​ខ្លួន​ទើប​​បាន​ចុះ​កុង​ត្រា​ថត​រឿង​ចំនួន២ទៅ​៣រឿង​​ថែម​ទៀត​​សុទ្ធសឹងតែ​​ជា​តួឯក។

ទទឹម​គ្នា​នោះ​ដែរ នាង​ត្រូវ​បាន​ក្រុម​ហ៊ុន​បរទេស​​មួយ​​​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​តារា​តំណាង​ផលិតផល ចេញ​ទៅ​ផ្សព្វផ្សាយ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម ​នៅ​ប្រទេស​ចំនួន៤ មាន​​​ប្រទេស អូស្ត្រាលី ម៉ាឡេស៊ី កូរ៉េ និង ប្រទេស សាំងហ្គាពួរ ថែម​ទៀត​​ផង ដោយ​​គ្រោង​ចេញ​ទៅ​ក្នុង​អំឡុង​​ខែ ​មិថុនា ឆ្នាំ ២០១៧​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រោយ​ពី​​បញ្ចប់​ការងារ​ ជា​តារា​តំណាង​ផលិតផល​ខាង​លើ ​នាង​គ្រោង​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ប្រទេស​កាណាដា ១ខែ​ថែម​ទៀត។ ដោយសារតែ​ការងារ​បុក​មក​ផ្ទួន​គ្នា​បែប​នេះ ធ្វើ​ឲ្យ​ដូង ម៉ានិច្ច មិន​មាន​ពេល​គ្រប់​គ្រាន់ នាង​​បាន​សម្រេច​បោះ​ចោល​ការងារ​មួយ​ចំនួន​ផង​ដែរ។

ការងារ​ដែល​នាង​បដិសេធ​នោះ ស្រី​ស្រស់​បាន​រូប​នេះ ប្រាប់​ថា គឺ​ទៅ​សម្ដែង​នៅ​ប្រទេស​សាំងហ្គាពួរ​ខែ ក្នុង​អំឡុង​​ខែ ចុង​ខែ សីហា ដើម​ខែ កញ្ញា ឆ្នាំ ២០១៧។ ជា​មួយ​នឹង​សមិទ្ធផល​​ដែល​បាន​រៀប​រាប់​ខាង​លើ ក្រៅ​ពី​សមត្ថភាព​ផ្ទាល់​ខ្លួន នាង​គិត​ថា ពិត​ជា​មាន​បារមី​ពស់​កេង​កង​មក​តាម​ជួយ​នាង​ពិត​មែន៕

*ផ្សេង​ទៀត​ពី​តារា​ខ្មែរ​យើង

*បទ​ពី​ដើម​យើង​មួយ​នេះ សិរីមន្ត ដូរ​ដៃគូ​២នាក់​ហើយ!

*កូន​ខ្មែរ​យើង​កាត់​ប៊ុលហ្គារី Cute កប់!

អត្ថបទ៖ ទារិកា