ដឹងតែ​កក្រើក​ទៀត​ហើយ​ រឿង​ថ្មី ហ៊ិន ចាន់នីរ័ត្ន វិល​ត្រឡប់​ទៅ​កាន់​​សម័យ​លង្វែក​

  • 2017-05-26 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​របស់​ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន​ ដែល​និយាយ​ពី​សម័យ​លង្វែក​បាន​ចេញ​ក្រុង​ពាលី​ជា​ផ្លូវការ​កាល​ពី​ម្សិល​មិញ​នៅ​ឯ​ទី​រួម​ខេត្ត​កំពង់ធំ​។

​រឿង​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "ធ្មប់: The Witch” ដែល​ជា​ស្នាដៃ​ថ្មី​របស់​ផលិតករ​រឿង "វិកល​ចរិត" គឺ​លោក ហ៊ុយ យ៉ាឡេង។ រឿង​នេះ​ដែរ​លោក​ ហ៊ុយ​ យ៉ាឡេង​ ដើរ​តួ​ជា​តួឯក​ប្រុស​​គឺ​អង្គ​សេដ្ឋី ដែល​ត្រូវ​ជា​ស្វាមី​របស់ ទេព​ល័ក្ខ ដើរ​តួ​ដោយ​ស្រី​ស្អាត ហ៊ិន ចាន់នីរ័ត្ន ផ្ទាល់​តែ​ម្ដង។

លោក ហ៊ុយ យ៉ាឡេង បាន​លើក​ឡើង​ថា សាច់​រឿង​នេះ​និយាយ​ពី​ជីវភាព​ក៏​ដូចជា​ការ​រស់​នៅ​របស់​បង​ប្អូន​ខ្មែរ​សម័យ​លង្វែក ដែល​ជាក់​ស្ដែង​នៅ​សម័យ​នោះ​ប្រជាជន​កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ទាក់​ទង​នឹង​​ ​​អាប​ ធ្មប់។ លោក​បន្ត​ថា​ទីតាំង​ថត​រឿង​នេះ​ទាំង​ស្រុង​គឺ​បាន​ជ្រើស​រើស​ខេត្ត​កំពង់ធំ​ ដើម្បី​ថត ចំណែក​រយៈពេល​នៃ​ការ​ថត​វិញ​គឺ​ប្រមាណ​ជា​១​ខែ ចំណែក​ឯ​ទុន​ផលិត​វិញ​គឺ​​ប្រមាណ​៤​ទៅ​៥​ម៉ឺន​ដុល្លារ​ដូច​រឿង "វិកល​ចរិត" ​ដែរ៕

អត្ថបទ៖ Samedy