មួម៉ៅ​នឹង​តិច​ក្ដៅ​តិច​ត្រជាក់? ៦ ចំណុច​ងាយៗ​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ

  • 2017-05-26 04:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ក្ដៅ​ខ្លាំង ជិត​ល្ងាច​មេឃ​ភ្លៀង​នេះ ជឿ​ជាក់​ថា​គ្រប់​គ្នា​អាច​នឹង​មាន​អារម្មណ៍​ធុញ​ថប់ ស្អុះស្អាប់ ពេល​កំពុង​បំពេញ​ការងារ។ យ៉ាង​ណា​ក៏​ដោយ គ្រប់​គ្នា​គួរ​លៃ​ពេល​វេលា​ខ្លះ​សម្រាប់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​​អារម្មណ៍​​ស្រស់​ស្រាយ​ឡើង​វិញ ព្រោះ​ពេល​វេលា​ជីវិត​មិន​យូរ​ប៉ុន្មាន​ទេ​សម្រាប់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ​ Sabay នឹង​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ជួយ​ឲ្យ​មាន​អារម្មណ៍​ខែ​មាន​អាកាស​ប្រែប្រួល​បែប​នេះ៖

១. រៀបចំ​បោស​សម្អាត​ផ្ទះ

គួរ​ចាប់​ផ្ដើម​ស្អាត​ផ្ទះ​សម្បែង​ឲ្យ​បាន​ទូលាយ ប្រមែប្រមូល​របស់​មិន​ចាំ​បាច់​យក​ទៅ​ចោល ឲ្យ​ផ្ទះ​ស្រឡះ ពន្លឺ​ចេញ​ចូល​គ្រប់​គ្រាន់ ចៀសវាង​កុំ​ឲ្យ​មាន​ប្រភេទ​ពពួក​សត្វ​ល្អិត​មួយ​ចំនួន​ដែល​ងាយ​នឹង​ចម្លង​រោគ​មក​ដល់​គ្រួសារ។ កាន់​តែ​ពិសេស​បើ​មាន​ម៉ាស៊ីន​ត្រជាក់​ម៉ូដែល​ Virus Doctor របស់​ Samsung 8 Pole Digital Inverter 2017 ក្នុង​ផ្ទះ​ទៀត​នោះ​ វា​អាច​កម្ចាត់​មេរោគ​បាន​ទាំង​ក្នុង​ម៉ាស៊ីន និង​បរិយាកាស​ខាងក្រៅ ហើយ​ថែម​ទាំង​ឆាប់​ត្រជាក់ និង​ស៊ី​ភ្លើង​តិច​ទៀត​ផង។

២. ជ្រើស​រើស​ការ​ហាត់​ប្រាណ

អ្នក​អាច​ជ្រើស​រើស​យក​ការ​ធ្វើ​សកម្មភាព​​ហាត់​ប្រាណ​មួយ​ចំនួន​​នៅ​ក្រៅ​ផ្ទះ ដូចជា ការ​ជិះ​កង់ រត់​ហែល​ទឹក​ ជា​ដើម។ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ថែម​ទៀត​ផង។

៣. ដើរ​កម្សាន្ត

ឆ្លៀត​លម្ហែ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល បន្ទាប់​ពី​ធ្វើការ​​ហត់​ពេញ​មួយ​សប្ដាហ៍​រួច​មក។

៤. ជ្រើស​រើស​អាហារ

គប្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក ឬ​អាហារ​សម្រន់​ដែល​មាន​ជាតិ​ទឹក ព្រោះ​វា​ជួយ​ឲ្យ​រាង​កាយ​កាន់​តែ​មាន​លំនឹង។ អាហារ​មាន​ជាតិ​ខ្លាញ់​ គួរ​ជៀស​វាង​ ហើយ​ងាក​មក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ដូចជា ឪឡឹក​ ម្នាស់​ ផឹក​ទឹក​ដូង ជា​ដើម។ រដូវ​ក្ដៅ​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក ដើម្បី​ឲ្យ​រាងកាយ​កាន់​តែ​មាន​សំណើម​ព្យាយាម​ផឹក​ទឹក​ ២ កែវ​ មុន​ និង​ក្រោយ​ញ៉ាំ​ចំណី​អាហារ​រួច។

៥. ស្ដាប់​តន្ត្រី មើល​កុន

ស្វែង​រក​រឿង​ណា​កំប្លែងៗ ស្នេហា​បែប​រ៉ូមែនទិក​ ស្ដាប់​ចម្រៀង​ ឬ​ចូល​ទៅ​ហាង​ណា​មួយ​ស្ដាប់​ភ្លេង​កំដរ​អារម្មណ៍​ឲ្យ​បាន​​សប្បាយ និង​ធូរ​ស្រាល។

៦. ដាំ​ផ្កា

អ្នក​អាច​ប្រហែល​ជា​ធុញ​ថប់​នឹង​អាកាសធាតុ​ក្ដៅ​បែប​នេះ តែ​ប្រសិន​មាន​ដាក់​កូន​ផ្កា​មួយ​ផើង​តូច​មួយ​ អារម្មណ៍​អ្នក​អាច​នឹង​ខុស​ប្លែក​យ៉ាង​ឆាប់​រហ័ស​ វា​បាន​ជួយ​ឲ្យ​បាត់​ភាព​តានតឹង​នៃ​រាង​កាយ​និង​ផ្លូវ​ចិត្ត​បាន​មួយ​កម្រិត​ដែរ៕

អត្ថបទ៖ ថា ម៉ាលីដា