មេឃ​ក្ដៅ​ត្រជាក់ៗ​អ៊ីចឹង គួរ​ញ៉ាំ​ទឹក​ប៉ុន្មាន​ប្រភេទ​នេះ ចៀស​វាង​គ្រុន​ក្ដៅ-ផ្ដាសាយ

  • 2017-05-27 00:07:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អាកាស​ធាតុ​ក្ដៅ​ត្រជាក់ៗ​ប្រែប្រួល​មិន​ទៀង​ប៉ុន្មាន​ថ្ងៃ​នេះ មនុស្ស​មិន​តិច​ទេ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន និង​គ្រុន​ឈឺ​ជាដើម។ អាកាស​ធាតុ​មិន​ស្រួល ហើយ​បើ​មិន​ចេះ​ជ្រើស​រើស​ប្រភេទ​ទឹក​ញ៉ាំ​ទៀត អាច​ងាយ​នឹង​បញ្ហា​រលាក​បំពង់​ក ផ្ដាសាយ​ឈឺ​តែ​ម្ដង។

Sabay នឹង​លើក​យក​ប្រភេទ​ទឹក​មួយ​ចំនួន​ដែល​ល្អ​ជួយ​សម្រួល​បំពង់​ក មិន​ផ្ដាសាយ និង​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន៖

  • ទឹក​ស្អាត៖ ក្ដៅ​ត្រជាក់ៗ ច្បាស់​ណាស់​ធ្វើ​ឲ្យ​កម្ដៅ​ក្នុង​ខ្លួន​មិន​ស្រួល។ ញ៉ាំ​ទឹក​ឲ្យ​ច្រើន ដើម្បី​បន្ថយ​កម្ដៅ និង​បង្កើន​សំណើម​ក្នុង​បំពង់​ក។
  • ទឹក​ដូង៖ ជា​ប្រភេទ​ភេសជ្ជៈ​បែប​ធម្មជាតិ​ល្អ​ជាង​គេ ប្រសិទ្ធភាព​ខ្ពស់​ ជួយ​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន ពេល​អត់​ស្រួល​ខ្លួន។ មិន​ត្រឹម​បន្ថែម​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ គ្រុន​ក្ដៅ​ល្មមៗ​អាច​ជួយ​បាន​ទៀត​ផង។
  • ក្រូច​ច្របាច់៖ រសជាតិ​ជូរអែម​របស់​ក្រូច​ពោធិ៍សាត់ សម្បូរ​ដោយ​ជាតិ​វីតាមីន​សេ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្វាង និង​ជ្រះ​ស្រឡះ​បំពង់​ក។ ទឹក​ក្រូច​ច្របាច់ ក៏​ជួយ​កាត់​បន្ថយ​កម្ដៅ និង​ធ្វើ​ឲ្យ​មាន​កម្លាំង​ដែរ។
  • ទឹក​ផ្លែ​ឈើ​ក្រឡុក៖ មេឃ​កំពុង​ក្ដៅ​ខ្លាំង​ចឹង អ្នក​ណា​ក៏​ចង់​បាន​ភេសជ្ជៈ​ដែល​ត្រជាក់ ហើយ​ផ្អែម​ដែរ តែ​ញ៉ាំ​ច្រើន​មិន​សូវ​ល្អ​ទេ ស្រួល​មិន​ស្រួល​ឈឺ​បំពង់​ក ផ្ដាសាយ ហើយ​ឆាប់​ស្រេក​ទឹក​វិញ​ទៀត។ ប៉ុន្តែ ទឹក​ផ្លែ​ឈើ​ក្រឡុក​សុទ្ធ​មិន​ថែម​ស្ករ មិន​ថែម​ខ្ទិះ​ដូង ជា​ជម្រើស​ល្អ​ក្នុង​ការ​បន្ថែម​កម្លាំង និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្ហិតល្ហៃ​មាន​កម្លាំង​វិញ។
  • ទឹក​ត្រចៀក​ក្រាញ់៖ អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាំង​ដែល​ស្គាល់ ដែល​ឮ​ផង ពី​ទឹក​រុក្ខជាតិ​ធម្មជាតិ​ដ៏​ល្អ​មួយ​នេះ។ ទឹក​នេះ​មាន​ពណ៌​បៃតង​ក្រមៅ ហើយ​ធុំ​ក្លិន​ក្រពុល ធ្វើ​ឲ្យ​ភាគ​ច្រើន​មិន​ចេះ​ផឹក។ តែ​បើ​និយាយ​ពី​គុណ​សម្បត្តិ​វិញ គឺ​អស់​ទាស់​ម៉ង បន្ថយ​កម្ដៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ឈាម​ក្នុង​ខ្លួន​ត្រជាក់។
  • តែ​ក្រូច​ឆ្មា ឬ​តែ​ក្រូច​ក្ដៅ​ឧណ្ណៗ៖ ស្អា​បំពង់​ក មិន​ស្រឡះ​ក្បាល ឬ​ខ្លួន ឲ្យ​ដាក់​តែ​ក្រូច​ឆ្មា​ទឹកកក ឬ​ក្ដៅ​ឧណ្ណៗ ដឹង​តែ​អែម​ម៉ង៕

អត្ថបទ៖ វិទូ