សុនខ​ដើរ​ជើង​២​ដូច​មនុស្ស កំពុង​ល្បី​ខ្លាំង តែ​ដឹង​ការ​ពិត គួរ​ឲ្យ​រន្ធត់​ចិត្ត

  • 2017-05-26 07:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ខ្សែ​បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​សុនខ​មួយ​ក្បាល អាច​ដើរ​ជើង ២ ដូច​មនុស្ស​អីចឹង។ ខណៈ​ពេល​ដែល​មនុស្ស​មួយ​ចំនួន គិត​ថា​វា​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត បាន​អះអាង​ថា សត្វ​សុនខ​ដើរ​ជើង ២ បែប​នេះ គឺ​ដោយសារ​តែ​ត្រូវ​ម្ចាស់​វា​ធ្វើ​បាប។

វីដេអូ​ដែល​ល្បីល្បាញ​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ចិន​ខាងលើ បាន​បន្ត​លាតសន្ធឹង​វិសាលភាព​របស់​ខ្លួន រហូត​ដល់​អាមេរិក​ខាងជើង ទៀត​ផង។ វា​បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​សុនខ​សម្បុរ​ពណ៌​ត្នោត​មួយ​ក្បាល ដើរ​ជើង ២ ហើយ​បាន​ស្លៀកពាក់ និង​ស្ពាយ​កាតាប​ដូច​មនុស្ស​ធម្មតា​អីចឹង នៅ​តាម​ដង​ផ្លូវ ក្នុង​ប្រទេស​ចិន។

ទោះ​បី​ជា​យ៉ាងណា ក្រុម​អ្នក​ស្រលាញ់ និង​សកម្មជន​សត្វ បាន​សុំ​ចិត្ត​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម កុំ​ឲ្យ​បន្ត​ចែកចាយ (Share) វីដេអូ​ខាង​លើ និង​វីដេអូ​សត្វ​ផ្សេង​ទៀត​បែបនេះ ដោយ​ពួកគេ​អះអាង​ថា សត្វ​ទាំងនោះ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ធ្វើ​បាប។

ការ​អះអាង និង​សុំចិត្ត​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​សត្វ​ចិញ្ចឹម​មួយ​ចំនួន ត្រូវ​គេ​ថត​បាន​សកម្មភាព​បង្វឹក​សត្វ​យ៉ាង​ឃោរឃៅ និង​រំលោភបំពាន ដើម្បី​ឲ្យ​ពួក​វា​ចេះ​ធ្វើ​សកម្មភាព ដូចជា ដើរ​ជើង ២ នេះ​ជាដើម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​សត្វ​សុនខ​ដើរ​ជើង ២ ដូច​មនុស្ស ដែល​កំពុង​ល្បី​ខ្លាំង​នៅ​ប្រទេស​ចិន៖

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​បង្វឹក​សត្វ​យ៉ាង​ឃោរឃៅ៖

យ៉ាងណាមិញ ម្ចាស់​សត្វ​សុនខ​សម្បុរ​ត្នោត​ខាងលើ មាន​ឈ្មោះ​ថា Wen បាន​អះអាង​ថា សត្វ​សុនខ​នោះ​ជ្រើសរើស​ដើរ​ជើង ២ ដោយ​ខ្លួន​ឯង និង​មិន​ត្រូវ​បាន​គេ​ធ្វើ​បាប​ឡើយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន International Business Times៕

ប្រភព៖ ibtimes | Globalnews   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម