គ្រូ​ទ័ព​ថា ​​ប៉ះ​វេស្ទើន​សប្ដាហ៍​នេះ​​មិន​អាច​ដូច​ជើង​ទី​១​ទេ

  • 2017-05-26 08:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​ជំនឿ​ចិត្ត​អាច​យក​បាន ៣​ពិន្ទុ​ពី​ក្លឹប​​វេស្ទើន​ភ្នំពេញ​ សម្រាប់​ជំនួប​នៃ​ក្រុម​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧​ស្អែក​នេះ​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១២ ជើង​ទី​១ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦ :០០​នាទី​ល្ងាច។

លោក ទេព ឡុង​រចនា

​ក្លឹប​ក្រសួង​ការពារ​បាន​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ជើង​ទី​១ ក្រោម​ថ្វី​ជើង​វេស្ទើន​ ៣-២។ ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ​​ គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​រូប​នេះ​​គិត​ថា ​ក្រុម​របស់​ខ្លួន​​ នឹង​អាច​សងសឹក​វិញ​បាន​។ ​លោក​យល់​ថា ប្រកួត​នេះ​ប្រសិន​បើ​បន្ត​ចាញ់​ទៀត​នោះ​ ការ​ប្រជែង​នៅ​លីគ​កំពូល​​​កម្ពុជា​​ឆ្នាំ​នេះ​របស់​ការពារ​​ជាតិ​កាន់​តែ​ពិបាក​មិន​ខាន។

​លោក​បន្ថែម​ថា ​វេស្ទើន​មាន​ចំណុច​​ខ្លាំង​មួយ​គឺ​កីឡាករ​លេង​ដោយ​មាន​ឆន្ទៈ​ចង់​ឈ្នះ​ ចំពោះ​​របៀប​លេង​នៅ​លើ​ទីលាន​គឺ​​​គ្មាន​ចំណុច​ត្រូវ​ព្រួយបារម្ភ​ខ្លាំង​ឡើយ។ ​ក្រុម​របស់​លោក​បាន​រៀប​ចំ​​​យ៉ាង​​ល្អ​សម្រាប់​ជើង​ទី​២​នេះ និង​បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​សំខាន់​មួយ​ផង​ដែរ។

ដើម​ឡើយ​​ក្រុម​ទាំង​ពីរ​គ្រោង​ប្រកួត​នៅ​ទីលាន​វេស្ទើន​​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ពហុ​កីឡដ្ឋាន​ជាតិ​វិញ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម