​មិន​ធម្មតា​! ​រឿង​ថ្មី Rain ​ថត​ដល់​ទៅ​ ៣​ប្រទេសឯណោះ

  • 2017-05-26 10:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​ "ស្នេហ៍​ប្រែកាយ" ដែល​កំពុង​តែ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្សន៍​PNN​ ទស្ស​និក​ជន​មាន​ដឹង​ទេ​ថា ខ្សែ​ភាព​យ​ន្ត​ដ៏​ល្អ​មួយ​នេះ​ត្រូវ​បាន​ថត​ដល់​ទៅ​ ៣ប្រទេសឯណោះ។

ប្រទេស​ចិន កូរ៉េ និង ប៊ែលហ្សិក​ ជា​ទីតាំង​ធំសំខាន់​ៗ សម្រាប់​រឿង​ថ្មី​នេះ​ ជាក់​ស្តែង​ទាំង​ការ​ថត និង​ការ​សម្តែង​រឿង គឺ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​ខ្សែ​រឿង​ខាង​លើ ទទួល​បានប្រជាប្រិយភាព​។ មូលហេតុ​ទាំងអស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​រឿង​ដែល​សម្តែង​ដោយ​តារា​ល្បី​ Rain ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​បំ​ផុត​នៅ​ប្រទេស​ចិន ដោយ​មាន​អ្នកទស្សនា​ច្រើនជាង​​ ៣​ពាន់​លាន​ដង​ លើ​អន​ឡាញ​។ រឿង​នេះ​ត្រូវ​បាន​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចំ​នួន​៨ ហើយ​កម្ពុជា​គឺជា​ប្រទេស​ទី​៩​ដែល​កំពុងតែ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្សន៍​PNN​។

ប្រិយមិត្ត​​ដែល​និយម​តាមដាន​ភាពយន្ត​ល្បី​មួយនេះ​ ប្រាកដ​ជា​បាន​ដឹងរួចមកហើយ ពី​ស្នេហា​រវាង Mi Dou និង Xiao Liang ដោយ​ឥឡូវ​នេះ ពួកគេ​ក៏​បាន​ក្លាយជា​សង្សារ​នឹង​គ្នា ព្រម​ទាំង​​យល់ចិត្ត​គ្នា​ទៀតផង​។ កាលពី​ម្សិលមិញ​នេះ Mi Dou បាន​ណាត់ Xiao Liang ទៅ​មើល​កុន​ជាមួយគ្នា តែ​ក៏​ត្រូវបាន​អាក់ខាន​ទៅ​វិញ​ដោយសារតែ Xiao Liang ជាប់​ណាត់​ជាមួយ​អតីត​សង្សារ​របស់​ខ្លួន​ពី​រឿង​ការងារ​មិន​អាច​ទៅ​ទាន់​ពេល​។ ទោះបីជា​បែបណា Mi Dou នៅតែ​មិន​ខឹង​នឹង Xiao Liang ចុះ​បើសិនជា​មិត្ត​នារីៗ​វិញ នឹង​អាច​លើកលែងទោស​អោយ​គេ​បាន​ដែរ​ទេ​?

កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​ភាគ​បន្ត​រឿង "​ស្នេហ៍​ប្រែកាយ​" នា​ល្ងាច​នេះ​វេលា​ម៉ោង​៦​ដល់​ម៉ោង​៧​យ​ប់ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​PNN៕​

​ទស្សនា​ឈុត​ខ្លី​សម្រាប់​ល្ងាច​នេះ​សូម​ចុច​៖

​ ​ ​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម