សៀង ចន្ធា ស៊ុត​២​គ្រាប់​ឲ្យ U17បាទី ឈ្នះ​ U17 ហូជីមិញ ២-០

  • 2017-05-26 11:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៧​ឆ្នាំ​​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ហូជីមិញ​ដោយ​លទ្ធផល​ ២-០ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​ដើម្បី​សាលា​តម្រង់​ទិស​កីឡា​បាល់​ទាត់​នៅ​កីឡដ្ឋាន​ស្វាយរៀង។

ក្រុម​យុវជន​សាលាបាទី

ការ​ប្រកួត​វគ្គ​ទី​១​ក្រុម​សាលាបាល់ទាត់​ជាតិ​បាទី​បាន​ទម្លាយ​សំណាញ់​ទី​​របស់​ក្រុម​យុវជន​ហូជីមីញ​​​​២​គ្រាប់​​ដែល​​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ សៀង ចន្ធា នៅ​នាទី​ទី​៩ និងនាទី​៣៥។ ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២​ក្រុម​​យុវជន​ទាំង​ពីរ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ៕

ក្រុម​យុវជន​​ហូជីមិញ​

អត្ថបទ៖ ជាន ចាន់រ៉ា