ម្ដង​នេះ Mario ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រហើយ ពាក់​ព័ន្ធ​នឹង​​រឿង​មិត្ត​ស្រី​របស់ខ្លួន!

  • 2017-05-27 02:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ទំនាក់ទំនង​របស់​ Mario និង​ Junji ហាក់​គ្មាន​ភាព​ល្អក់កករ​ ប៉ុន្តែ​បែរ​ទៅ​មើល​អ្នក​គាំទ្រ​មួយ​ចំនួន​វិញ​ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ស្នេហា​ពួក​គេ​ ជាពិសេស​តារា​ស្រី​ Junji តែ​ម្ដង​។

ជាមួយ​គ្នា​នោះ​ដែរ​ តារា​ប្រុស​ស្រី​ទាំង​ ២​នៅ​តែ​ព្យាយាម​លាក់​បាំង​ និង​មិន​ចង់​បើក​ចំហ​ខ្លាំង​ ពី​ទំនាក់​ទំនង​ជិតស្និទ្ធ​របស់​ខ្លួន​ឡើយ​ ទោះ​បី​មហាជន​ភាគ​ច្រើន​បាន​ដឹង​ក៏​ដោយ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ Mario ក៏​បាន​និយាយ​ដែរ​ថា​ មូល​ហេតុ​ដែល​មិន​ចង់​បង្ហាញ​ខ្លាំង​ពេក​ ព្រោះ​តែ​លោក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ម្យ៉ាង​ពួក​គេ​ទាំង​ ២​កំពុង​សិក្សា​ពី​គ្នា​ និង​មើល​ថែ​ដូច​មិត្តភ័ក្ដិ​សិន​ ណាមួយ​ពួកគេ​ក៏​នៅ​ក្មេង​ដែរ។

មហា​ជននៅ​តែ​ទន្ទឹង​រង់ចាំ​មើល​ ជា​បន្ត​ ថាតើដល់ពេលណាទើប Mario និង​ Junji នឹង​ប្រកាស​ច្បាស់ពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​?

*ចុចអាន៖

-ព័ត៌មានទាក់ទងនឹងតារាថៃ

-ឃើញរូបភាព​នាយ ផា ពីមុន និងបច្ចុប្បន្ន ប្រាកដជាភ្ញាក់ផ្អើល​​អស់ថ្លែង

-មកមើលទិដ្ឋភាព​ក្នុងភូមិគ្រឹះ ដែលតារាថៃ Fluke Jira ទិញជូនមិត្តស្រីបន្តិចមើល៍!

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី