កំពូលតារាប្រុសរូបសង្ហា មុខមានមន្តស្នេហ៍ហ្វីលីពីនទាំង ១០រូប ប្រចាំឆ្នាំ​ ២០១៧

  • 2017-05-27 04:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលវិស័យសិល្បៈហ្វីលីពីន​សព្វ​ថ្ងៃ​ កាន់តែមានភាពលូតលាស់ឡើង កត់​សម្គាល់​ឃើញ​ថា​ តារា​ប្រុស​ម្នាក់​ៗរបស់​ហ្វីលីពីន​ ទាំង​តារា​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ មាន​រូប​រាង​សង្ហា​ សិចស៊ី​ និង​មាន​សមត្ថភាព​ខ្ពស់​ណាស់​ រហួត​ទទួលបានការចាប់អារម្មណ៍មិនធម្មតាពីមហាជន។ ចង់​ដឹង​ថា​ តារា​ៗ​ប្រុស​ណា​ខ្លះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រុស​សង្ហា​ប្រចាំ​ឆ្នាំ​ ២០១៧​? សូម​ទស្សនា​ទាំង​អស់​គ្នា​៖

១. Piolo Pascual

Piolo មាន​សមត្ថភាព​ខ្ពស់​ខាង​ច្រៀង​ ហើយ​សំឡេង​របស់​លោក​ អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្លុង​អារម្មណ៍​ ជក់ចិត្ត​ដក​មិន​រួច​ រហូត​ទទួល​រហស្សនាម​ថា​ "អ្នក​អង្រួន​បេះ​ដូង​ហ្វីលីពីន” ទៀត​ផង​។ បើ​និយាយ​ពី​រូប​សម្បត្តិ​វិញ​ មិនថា​ពាក់​អាវ​ ឫ​ដោះ​អាវ​ចេញ​ទេ​ លោក​នៅ​តែ​សង្ហា​ជានិច្ច​ ព្រោះ​តារា​ប្រុស​រូប​នេះ​ មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ​តែ​ម្ដង​ ធ្វើ​ឲ្យ​នារី​ៗ​បាក់​ចិត្ត​ស្រលាញ់​មិន​តិច​ទេ​។ ក្រៅ​ពី​នេះ​លោក​ ក៏​ជា​សុភាពបុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ពេញ​ខ្លួន​ដែរ។

២. Dingdong Dantes

តារា​ប្រុស​​​ Dingdong មាន​សមត្ថភាព​ខាង​សម្ដែង​ រាំ​ និង​បង្ហាញ​ម៉ូដ​។ ក្រៅ​ពី​មាន​មាឌ​មាំ​ រាង​ខ្ពស់​ លោក​ក៏​មាន​ទម្រង់​មុខ​ដ៏​សិចស៊ី​ មិន​អាច​បំភ្លេច​បាន​។ ស្វាមី​តារា​ស្រី​ Marian Rivera រូប​នេះ​ ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ជួរ​មុខ​ហ្វីលីពីន​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង​ប្រទេស​ ក៏​ដូច​ជា​ក្រៅ​ប្រទេស​។

៣. Diether Ocampo

រូប​រាង​សង្ហា​របស់​ កូន​កាត់​អាល្លឺម៉ង់​ ហ្វីលីពីន​រូប​នេះ​ បាន​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​លង់​ស្នេហ៍​។ ដោយសារ​លោក​ ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​សត្វ​ ទើប​កាន់​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ ពេញចិត្ត​នឹង​និស្ស័យ​មួយ​នេះ​របស់​លោក​ថែម​ទៀត។

៤. Tom Rodriguez

អ្វី​ដែល​ជា​ភាព​ទាក់ទាញ​ បន្ទាប់​ពី​រាង​ដ៏​អំណោយផល​ របស់​ Tom គឺ​ស្នាម​ខួច​លើ​ថ្ពាល់​របស់​លោក។ លោក​តែង​តែ​រៀបចំ​ខ្លួន​យ៉ាង​មាន​របៀប ដែល​បាន​ឆក់​យក​បេះដូង​ស្រី​ៗ​ស្ទើរ​គ្រប់​ទី​កន្លែង។

៥. Xian Lim

Xian ជា​កូន​កាត់​ចិន​ ដែល​មាន​រូប​រាង​បាន​ទាំង​ព្រម​ ជា​ពិសេស​សមត្ថភាព​ខាង​សិល្បៈ​វិញ​ លោក​អាច​ទាំង​ច្រៀង​ សម្ដែង​ ដើរ​ម៉ូដ​ និង​និពន្ធ​បាន​ទៀត​ផង​។

៦. Richard Guttierez

Richard ជា​តារា​សម្ដែង​ និង​ជា​តារា​ម៉ូដែល​ដ៏​មាន​ប្រជា​ប្រិយ​ ដែល​ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី​ប្រុស​ស្អាត​ ដោយ​សារ​រូបរាង​សង្ហា​ និង​ភ្នែក​ដ៏​មុត​ថ្លា​របស់​លោក​។ ចូល​សិល្បៈ​តាំង​ពី​កុមារ​ និង​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ រយៈ​ពេល​កន្លង​មក​។

៧. Enchong Dee

ចំណែក​ តារា​ប្រុស​រូប​នេះ​វិញ​ ជា​បុរស​ដែល​មាន​ភាព​ទាក់ទាញ​ម្នាក់​ មាន​សមត្ថភាព​ខាង​សម្ដែង​ ដើរម៉ូដ​ និង​ក៏​ជា​កីឡាករ​ហែល​ទឹក​មួយ​រូប​ផង​ដែរ។

៨. Aljur Abrenica

Aljur ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ អ្នក​រាំ​ តារា​ម៉ូដែល​ និង​តារា​ចម្រៀង​ដ៏​មាន​ទេពកោសល្យ​។ លោក​មាន​រាង​កាយ​ដ៏​អស្ចារ្យ​ ហើយ​បើ​អ្នកណា​បាន​ឃើញ​ហើយ​ មើល​សឹង​មិន​ចង់​ដក​ភ្នែក​ចេញ​ទេ​។

៩. Erwan Heussaff

ខុស​ពី​អ្នក​ផ្សេងទៀត​ ក្នុង​បញ្ជី​ប្រុស​ស្អាត​ហ្វីលីពីន​ គឹ​ត្រង់​ថា​ Erwan មិន​មែន​ជា​តារា​ទេ​ តែ​លោក​​ត្រូវបានមហាជន​ស្គាល់​ ហើយមាន​ភាព​ល្បីល្បាញ​តាម​រយៈ Instagram Facebook និង​ YouTube។ ទម្រង់​មុខ​ដ៏​សិចស៊ី​ និង​រាង​កាយ​ដ៏​ស័ក្ដិសម​ជា​បុរស​ ត្រូវ​បាន​នារី​ៗ​មិន​តិច​ទេ​ចាប់អារម្មណ៍​មក​លើ​លោក​ ។

១០. Christian Bautista

រីឯ​ ប្រុស​សង្ហា​រូប​នេះ​វិញ​ គឺ​ជា​តារា​ចម្រៀង​ តារា​សម្ដែង​ តារា​ម៉ូដែល​ និង​ជា​ពិធីករ​ទូរទស្សន៍​ ប្រចាំ​ប្រទេស​ហ្វីលីពីន​។ ដង​ខ្លួន​ដ៏​សិចស៊ី​ និង​មាន​ភាព​ទាក់ទាញ​ ប្រកប​ដោយ​សមត្ថភាព​ពេញ​ខ្លួន​ខាង​សិល្បៈ​ ទើប​លោក​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​កំពូល​តារា​ហ្វីលីពីន​ដែល​សង្ហា​បំផុត​ ប្រចាំ​ឆ្នាំ៕

*ចុចអាន៖

-ព័ត៌មានផ្សេងទៀតពីតារាបរទេស

-ម៉ារីម៉ា​ កូនមួយហើយ តែបើនិយាយពីសម្រស់វិញ ក្រមុំៗសុំខ្មាស

-គូ​ស្នេហ៍​ម៉ារីម៉ា​​ប៉ះ​គ្នា​ជាមួយ​​គូ​ស្នេហ៍​បវរកញ្ញា​​ចក្រវាល​ហ្វីលីពីន​ ក្នុង​កម្មវិធី​តែ​មួយ

ប្រភព៖ trendingtopmost   ប្រែ​សម្រួល៖ យី សុធារី