ឫស្សី​កែវ លត់​កៀន​ស្វាយ ៣-០ ខណៈ បាទី​យក​ឈ្នះ ម៉ៅ​សេង​ទុង ២-០ មុន​នេះ

  • 2017-05-27 05:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ ឫស្សី​កែវ ​បាន​យក​ឈ្នះ​ក្រុម កៀន​ស្វាយ​ ៣-០ ខណៈ​ក្រុម​បាល់ទាត់ ​ស្រុក​បាទី​ ឃុំ​ត្រពាំង​សាប​ យក​ឈ្នះ​ក្រុម​ម៉ៅ​សេង​ទុង ២-០ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Acleda Cup 2017 ​មុន​នេះ​នៅ​ទី​លាន​វេស្ទើន​ភ្នំពេញ។

សកម្មភាព​ប្រកួត​រវាង ក្រុមម៉ៅសេង​ទុង និង​ក្រុម ស្រុក​បាទី​

​ពី​គ្រាប់​របស់ ស្រុក​បាទី​ រក​បាន​ដោយ​កីឡាករ ម៉ី​ មករា ​ទាំង​ពីរ​គ្រាប់​។ ដែល​ចប់​ការ​ប្រកួត​ក្រុម​ ​ស្រុក​បាទី​យក​ឈ្នះ​​ទៅ​លើ​ក្រុម ម៉ៅ​សេង​ទុង ២-០។ ​ពីរ​ក្រុម​នេះ​មក​ពី​ពូល C ដែល​ជា​ការ​ប្រកួត​សន្សំ​​ពិន្ទុ​លើក​ទី​១។

​​ចំណែក ៣​គ្រាប់​របស់​​ ឫស្សី​កែវ ​រក​បាន​ដោយ​កីឡាករ ​ស៊ឹម សីហា ​កីឡាករ សូណា ដារ៉ា និង​កីឡាករ​ ភន ​សុភ័ក្រ្តា។ ​ពីរ​ក្រុម​នេះ​មក​ពី​ពូល D ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល​លើក​ទី​១។

​រដូវ​កាល​​ ២០១៧ នេះ​មាន​ចំនួន ៦៧​ក្រុម​ដែល​ធ្វើ​ការ​បែង​ចែក​ជា ៨ពូល​ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​តាម​ពូល​នីមួយៗ។ ​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​ចំនួន ២​ក្រុម​នៅ​តាម​ពូល​នីមួយៗ នឹង​ទទួល​បាន​សិទ្ធិ​ឡើង​ទៅ​លេង​នៅ​វគ្គ ៣២​ក្រុម​ជា​បន្ត​ទៀត៕

ឫស្សី​កែវ
ក្រុម កៀន​ស្វាយ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម