ស៊ឹម ប៊ុន​ស្រ៊ន់ ​ថា​របួស​​ដៃ​ជា​សះស្បើយ​អាច​ចូល​សង្វៀន​វិញ​តែ...

  • 2017-05-27 07:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង ស៊ឹម ប៊ុន​ស៊្រន់ អះអាង​ថា ​ពេល​នេះ​ របួស​ឆ្អឹង​ប្រអប់​ដៃ​​ខាង​ឆ្វេង​​​​​បាន​ជា​សះស្បើយ​វិញ​​ហើយ​​ ប៉ុន្តែ​​ក្នុង​ស្រុក​គ្មាន​សង្វៀន​ឡើង​ប្រកួត​​សាក​ល្បង​​ ​​​បើ​ឆាក​​​អន្តរជាតិ​​​អារម្មណ៍​​​ខ្លាច​ឈឺ​ត្រង់​មុខ​របួស។

ស៊ឹម ប៊ុន​ស៊្រន់

​​​​អ្នក​ប្រដាល់ MMA ​លំដាប់​ប្រទេស​​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា គ្រូ​ពេទ្យ​បាន​ប្រាប់​​​គេ​ថា របួស​ឆ្អឹង​ប្រអប់​ដៃ​​បាន​ជា​សះស្បើយ​។ ប៉ុន្តែ​គេ​មិន​ទាន់​បាន​សាក​ល្បង​ឡើង​សង្វៀន​វិញ​នៅ​ឡើយ ពី​ព្រោះ​​នៅ​កម្ពុជា​គ្មាន​សង្វៀន​ក្នុង​ទ្រុង​ ដើម្បី​បាន​ឡើង​សាក​ល្បង​សមត្ថភាព។

​កីឡាករ​រូប​នេះ​បញ្ជាក់​ថា ​សង្វៀន​អន្តរជាតិ​​រូប​គេ​​ទម្លាយ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​​អ្នក​រៀប​ចំ​កម្មវិធី​​ចំនួន​ពីរ​​បាន​ទាក់​ទង​មក។ ប៉ុន្តែ​​មិន​​​​អាច​ទៅ​​ចូល​រួម​ព្រោះ​​គ្មាន​ទំនុក​ចិត្ត​ថា ដៃ​មិន​ឈឺ​ ១០០%​ពេល​កំពុង​ប្រកួត ឬ​មិន​ទាន់​ជា​សះស្បើយ ១០០ %។

​សឹម ប៊ុន​ស្រ៊ន់ បាន​​រង​របួស​​ឆ្អឹង​ប្រអប់​ដៃ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​​​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​​ជា​មួយ​កីឡាករ​​ចិន​ឈ្នះ​​​ដោយ​ពិន្ទុ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​