ទឹក​ជំនន់​នៅ​ស្រីលង្កា ស្លាប់និងបាត់ខ្លួន ជិត២០០​នាក់

  • 2017-05-27 07:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ជំនន់​រួម​ជាមួយ​ការ​បាក់​ដី ដោយសារ​ភ្លៀង​រដូវ​មូសុង បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ចំនួន ៩១ នាក់បាន​ស្លាប់ និង​ជាង ១០០ នាក់ កំពុង​បាត់​ខ្លួន នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ស្រីលង្កា។

ភ្នាក់ងារ​ជួយ​សង្គ្រោះ ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជា ២០ ០០០ នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង និង​ខាងលិច នៃ​ប្រទេស​ស្រីលង្កា។ ជា​មួយ​គ្នា​នេះ​ដែរ មាន​ការ​បញ្ជូន​ទូក​កងទ័ព និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ផង​ដែរ។

គួរ​រំលឹក​ថា ទឹកជំនន់ បាន​កកើត​ឡើង​កាន់​តែ​អាក្រក់ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០០៣ មក​ម្ល៉េះ ដោយ​នៅ​ពេល​នោះ ភ្លៀង​រដូវ​មូសុង​កម្លាំង​ខ្លាំង បាន​បំផ្លាញ​ផ្ទះ​សម្បែង​ចំនួន ១០ ០០០ ខ្នង និង​សម្លាប់​មនុស្ស ២៥០ នាក់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង