គិត​ខុស​ហើយ បើ​យល់​ថា​ឡាន​នេះ​នឹង​ក្រឡាប់​នោះ

  • 2017-05-27 08:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ប្រវែង​ ១៥ វិនាទី​ ដែល​ថត​ដោយ​ប្រើ​កាមេរ៉ា​រថយន្ត​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​​ប្រើ​អ៊ីនធឺណិត​ជា​ច្រើន​ ដោយ​​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ស្មាន​ខុស​ពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង។

ក្នុង​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​​ថា​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ស​​បើក​វ៉េវ​កាត់​មុខ​​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​​រថយន្ត​ពណ៌​ស​មើល​ទៅ​ទំនង​ជា​ក្រឡាប់។ ផ្ទុយ​ទៅ​វិញ​រថយន្ត​នោះ​​បែរ​ជា​​សំណាង​ល្អ​មិន​ក្រឡាប់​ ដោយ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ធម្មតា។ វីដេអូ​ដែល​មិន​មាន​សំឡេង និង មាន​រយៈពេល​ខ្លី​ដូច​នេះ​គេ​មិន​អាច​ដឹង​ច្បាស់​ឡើយ​ថា​មាន​រឿង​អ្វី​កើត​ឡើង ប៉ុន្តែ​គេ​គិត​ថា​រថយន្ត​ពណ៌​ស​ ប្រហែល​ជា​បត់​ដោយ​មិន​បន្ថយ​ល្បឿន​ ទើប​ធ្វើ​ឲ្យ​ប៉ើង​ផុត​ពី​ដី​ខ្លាំង​ដូច​នេះ៕

ប្រភព៖ Autoevolution   ប្រែ​សម្រួល៖ សុខហេង