អបអរ Arsenal ​ឈ្នះ​ពាន FA Cup ​ក្លាយ​ជា​ក្រុម​ជោគជ័យ​បំផុត​ក្នុង​១៤៥​ឆ្នាំ...

  • 2017-05-27 23:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal ​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup ​លើក​ទី​១៣​របស់​ខ្លួន​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-១។

ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Arsene Wenger ​ក្លាយ​ជា​អ្នក​ចាត់ការ​ជោគជ័យ​បំផុត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ ​ដោយ​បាន​លើក​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​១៤៥​ឆ្នាំ​។ យ៉ាងណាមិញ ​ក្រោយ​ពី​លើក​ពាន​នេះ​ហើយ ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ ​នៅ​មិន​ទាន់​ច្បាស់​ពី​អនាគត​របស់​​ខ្លួន​នៅ​ឡើយ​ទេ ​​ថា​អាច​ដឹក​នាំ​ក្រុម Arsenal ​បន្ដ​ឬ​យ៉ាង​ណា។ ដោយ​ត្រូវ​រង់ចាំ​ដល់​សប្ដាហ៍​ក្រោយ ​ទើប​ប្រធាន​ក្លឹប​ប្រជុំ​សម្រេច។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ