គួរ​ឲ្យ​សរសើរ អ្នក​ដឹក​នាំ MV ចំណាយ​​ថ្ងៃ​ខួប​កំណើត​ធ្វើ​​បាយ​ជូន​ចាស់ៗ

  • 2017-05-28 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​​ គឺ​ជា​ថ្ងៃ​ខួបកំណើត​របស់​​ អ្នក​ដឹក​នាំ​ថត MV ប្រចាំ​ផលិតកម្ម​ថោន​​​ Rith Omega ​តែ​លោក​បាន​បញ្ជាក់​នៅ​លើ​គណនី Facebook របស់​លោក​ថា​ ខ្លួន​មិន​បាន​ធ្វើ​ពិធី​ជប់លៀង​ធំ​ដុំ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​លោក​បែរ​ជា​ងាក​មក​យក​ចិត្ត​ទុកដាក់​លើ​ចាស់ៗ​នៅ​តាម​ដង​ផ្លូវ​ទៅ​វិញ។

អ្នក​ដឹក​នាំ​រូប​នេះ​ បាន​បង្ហោះ​សារ​ជា​មួយ​រូប​ថត​បេសកកម្ម​ជា​ប៉ុន្មាន​សន្លឹក​ថា៖ “ថ្ងៃ​នេះ​ខួប​កំណើត​ខ្ញុំ ឆ្នាំ​នេះ​អត់​បាន​ធ្វើ​ទេ​ តែ​បាន​ត្រឹម​ត្រៀម​បាយ​ឆា ១០០​ប្រអប់​ ​នឹង​សម្ល​100​ប្រអប់​ទុក​ចែក​ជូន​ចាស់ៗ​ នឹង​តាៗ​ធាក់​ស៊ីក្លូ​តាម​ផ្លូវ​យប់​នេះ"។

*អាន​ក្មេង​អាយុ​៣​ឆ្នាំ​​ម្នាក់ ថត​ត្រាប់​តាម​ស្រ្តី​ល្បីៗ...

*ព័ត៌មាន​ជុំវិញ​សកម្មភាព​តារាជាតិ

*រាល់​ព័ត៌​មាន​សិល្បៈ​ក្នុង​ស្រុក​នៅ​ទី​នេះ

ទាំងនេះ​គឺ​ជា​សកម្មភាព​ចែក​បាយ​ជូន​ចាស់ៗ​តាម​ដង​ផ្លូវ​របស់​លោក៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម