មិន​ទាន់​ចេញ​ផ្លូវ​ការទេ​ តែ​បទ​ថ្មី ទូច​ ស្រីល័ក្ខណ៍ កំពុង​ចាប់​​​អារម្មណ៍​ខ្លាំង(វីដេអូ)

  • 2017-05-28 04:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ ទូច ស្រីលក្ខណ៍ ដែល​នាង​​បាន​បង្ហោះ​កាល​ពី​សប្ដាហ៍​មុន ស្រាប់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​នេះ​​ ក្រោយ​មាន​រឿង​ចម្រូងចម្រាស​មួយ​ចំនួន​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។

​រឿង​ចម្រូង​ចម្រាស់​របស់​ប្ដី​ប្រពន្ធ​មួយ​គូ បាន​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឲ្យ​បទ​ថ្មី​ដែល ទូច ស្រីលក្ខណ៍​ ដែល​រៀបរាប់​ពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​មាន​ការ​រំលែក​តៗ​គ្នា ទាំង​បទ​បទ​នេះ​មិន​ទាន់​ចេញ​ផ្លូវការ​ផង។ ​​

ស្រីលក្ខណ៍​​ បាន​នៅ​អះអាង​នៅ​ក្នុង​វីដេអូ​ថា​ នេះ​​ជា​បទ​តែង​និពន្ធ​ថ្មី​ទាំង​ ទំនុក​ភ្លេង និង​ទំនុក​ច្រៀង ហើយ​នាងកំពុង​​ត្រៀម​​បញ្ចេញ​ចម្រៀងនេះ​ ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ។ ​​​

ចង់​ ដឹង​បទ​នេះ​ចាក់​ដោត​អារម្មណ៍​ជីវិត​ប្តី​ប្រពន្ធ​បែប​ណា​ខ្លះ? សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម