លេចចេញ​រាង​ LG V30 អាច​ហូត​បាន

  • 2017-05-29 01:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evan Blass ​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​សហគ្រាស​ស្មាតហ្វូន​បាន​បង្ហាញ​រូបភាព​​​ថ្មី​ជា​ច្រើន​សន្លឹក​ពី LG V30។

អម​ជា​មួយ​នឹង​រូបភាព​ដែល​បាន​បង្ហាញ​ Evan បាន​សរសេរ​ថា ៖ «នេះ​ជា​រូបភាព​ចាស់​មួយ​នៃ​គម្រោង​ការ​ Project Joan ឬ ហៅ​បាន​ម្យ៉ាង​ទៀត​ថា LG V30។ មិន​ច្បាស់​ទេ​ថា​គម្រោង​ការ​នេះ​នៅ​តែ​បន្ត​ដើរ​លើ​គន្លង​នេះ​ឬ​ក៏​អត់​»។ ដូច​ដែល​បាន​ឃើញ​ក្នុង​រូបភាព LG V30 អាច​ហូត​បាន​ ដែល​នៅ​ពី​ក្រោយ​អេក្រង់​ដែល​អាច​ហូត​បាន​មាន​ជា​អេក្រង់​មួយ​ផ្សេង​ទៀត ពោល​មាន​អេក្រង់​ពីរ។

ប្រសិន​បើ​ LG V30 មាន​រូបរាង​ដូច​ដែល​បង្ហាញ​ខាង​លើ​មែន​ នោះ​វា​នឹង​ជា​ការ​អាប់ដេត​ដ៏​ទាន់​សម័យ​មួយ​ចេញ​ពី​ទូរសព្ទ​ហូត​ LG Chocolate ដែល​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​​លើ​ទីផ្សារ៕

យល់​យ៉ាងណា​ដែរ​បើ​ LG V30 មាន​រូបរាង​ដូច​ខាង​លើ?​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម