ស្ពាយ​កូន​ធ្វើ​ការ​សំណង់​រាល់​ថ្ងៃ ជីវិត​ពិត​ស្ត្រី​ក្រី​ក្រ​នៅ​ឥណ្ឌា

  • 2017-05-29 04:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ស្អុះ​ស្អាប់ ស្ត្រី​ជនជាតិ​ឥណ្ឌា​មួយ​ចំនួន​បាន​ញាប់​ដៃ​ធ្វើការ​សំណង់​ប្ដូរ​យក​កម្រៃ​ចិញ្ចឹម​ជីវិត ទាំង​នៅ​លើ​ខ្នង​ស្ពាយ​ជាប់​កូន​តូច​ដែល​កំពុង​ដេក​លង់​លក់​យ៉ាង​ស្កប់​ស្កល់។

ក្រុង Shimla រដ្ឋ Himachal Pradesh ដែល​ជា​តំបន់​កំពុង​អភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​សំណង់​តាម​ជម្រាល​ភ្នំ បាន​ទាក់​ទាញ​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន ហើយ​ភាគ​ច្រើន​ជា​ស្ត្រី។ ដោយសារ​គ្មាន​ជំនាញ​ទើប​ទទួល​បាន​ប្រាក់​កម្រៃ​តិច ត្រឹម​ប្រមាណ ៤០០រូពី(៦ដុល្លារ) ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​ធ្វើការ​ពេញ​ម៉ោង។ ស្ត្រី​ទាំង​នោះ​ត្រូវ​បង្ខំ​ចិត្ត​ស្ពាយ​កូន​​ពី​ក្រោយ​ខ្នង ដើម្បី​ធ្វើការ​ផង និង​មើល​ថែ​ផង ព្រោះ​ប្ដី​សុទ្ធតែ​ជាប់​ធ្វើ​ការ​ដើម្បី​ក្រពះ​ដូច​គ្នា។

អង្គការ Women in Informal Employment បាន​បញ្ជាក់​ថា ស្ត្រី​ក្នុង​វិស័យ​សំណង់​នៅ​ឥណ្ឌា​មាន​ប្រមាណ ៥១​ភាគ​រយ ហើយ​ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​គ្មាន​ជំនាញ ធ្វើ​ការងារ​តូច​តាច​ដូច​ជា លើក​ឥដ្ឋ លើក​ខ្សាច់ លើក​ថ្ម និង​យួរ​ទឹក​ជា​ដើម។ យ៉ាង​ណា​ក្ដី អង្គការ​ជា​ច្រើន រួម​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា កំពុង​ព្យាយាម​បំពាក់​បំប៉ន​ជំនាញ​ដល់​ស្ត្រី​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​កម្រៃ​ច្រើន​ជាង​មុន។ ចំណែក​កូន​ៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ទៅ​កន្លែង​ធ្វើការ ហើយ​អង្គការ​កំពុង​គិត​គូ​រៀប​ចំ​កន្លែង​មើល​ថែ​ក្មេង​ដល់​ស្ត្រី​ទាំង​នោះ៕

​ទស្សនា​រូប​ភាព និង​វីដេអូ​ដែល​ផ្ដិត​ដោយ​ក្រុម​ការងារ Sabay៖

​​ចុចអាន៖ រឿងរ៉ាវ​ទាក់​ទង​នឹង​ប្រទេស​ឥណ្ឌា

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម