Man Utd ​ជា​អ្នក​បង្កើត Ronaldo ​មិន​មែន​ក្លឹប Real Madrid ​ទេ

  • 2017-05-29 02:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ឈ្នះ​ពាន Ballon dÓr ​៣​ដង អំឡុង​ពេល​លេង​ឱ្យ​ក្លឹប Real Madrid ​ប៉ុន្តែ Michael Owen ​បែរ​ជា​គិត​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ល្អ​ដោយសារ​តែ​បាន​ចូល​លេង​ឱ្យ​ក្រុម Manchester United ​ទៅ​វិញ។

Ronaldo ​ជា​កីឡាករ​ដែល Sir Alex ​ទិញ​ចូល​ដោយ​មាន​តម្លៃ​ខ្លួន​ទាប ​ហើយ​យក​មក​បង្វឹក​ជាមួយ​ក្រុម​បិសាច​ក្រហម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែរ។ ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ដំបូង​ឡើយ​មិន​មែន​ពាក់​អាវ​លេខ​៧​នោះ​ទេ ប៉ុន្តែ​លោក Sir Alex ​មាន​ទំនុក​ចិត្ត​លើ​គេ ទើប​ឱ្យ​លេខ​អាវ​តំណាង​ឱ្យ​កីឡាករ​ល្អ​នេះ​ទៅ​រូបគេ​ពាក់ ​ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដូច​ពេល​បច្ចុប្បន្ន។

ខណៈ​ដែល​ក្រោយ​ពី​ផ្លាស់​មក​លេង​នៅ Real Madrid ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នា​គ្រា​នោះ Ronaldo ​នៅ​តែ​រក្សា​ទម្រង់​លេង​បាន​ល្អ​ដដែល ​ហើយ​ក៏​បន្ដ​ជួយ​ក្រុម​ឈ្នះ​ពាន ​និង​ទទួល​បាន​ពាន​ផ្ទាល់​ខ្លួន Ballon dÓr ​ថែម​ទៀត។ ដូច​ជា​រដូវ​កាល​នេះ​ជា​ដើម រូបគេ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ​ហើយ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ការពារ​តំណែង​ជើង​ឯក UEFA Champions League ។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី Owen ​បាន​បង្ហាញ​យោបល់​ថា Ronaldo ​ល្អ​នេះ គឺ​ដោយសារ​តែ​មាន​ក្លឹប Manchester United ដែល​បាន​បណ្ដុះ​រូបគេ​តាំង​ពី​ដើម​មក។ “គាត់​មាន​រដូវ​កាល​ល្អ​និង​ទម្រង់​លេង​ដល់​កម្រិត​តាំង​ពី​នៅ Man Utd ​ម្ល៉េះ។ ដូច្នេះ ​ខ្ញុំ​មិន​គិត​ថា​ Real Madrid ​ជា​អ្នក​ធ្វើ​ឱ្យ​រូបគេ​ខ្លាំង​នោះ​ទេ ព្រោះ Man Utd ​និង Sir Alex ​បាន​បណ្ដុះ​គាត់​ឱ្យ​ល្អ​តាំង​ពី​ដើម​មក”៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ