ភ្ញាក់​ផ្អើល Miranda Kerr រៀបការយ៉ាងអាថ៌កំបាំងបំផុត ជាមួយ​នាយក​ប្រតិបត្តិ​ Snapchat

  • 2017-05-30 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ និង​ជា​​ CEO របស់​ Snapchat បាន​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ សហគ្រិន​ និង​ជា​តារា​ម៉ូដែល​អូស្ត្រាលី​នាង​ Mirada Kerr ហើយ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

នាយក​ប្រតិបត្តិ​ Snapchat ដ៏​សង្ហា​Evan Spiegel និង​សហគ្រិន​រូប​ស្រស់ Miranda Kerr បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​ កាល​ពី​ថ្ងៃ​ទី ២៧​ ខែ​ឧសភា​ ឆ្នាំ​ ២០១៧​ នៅ​តំបន់​មួយ​ដែល​មាន​ឈ្មោះ​ថា​ Brentwood ក្នុង​ទីក្រុង​ Los Angeles។

អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​មួយ​គូ​នេះ​ រៀប​ចំ​ឡើង​ជា​លក្ខណៈ​ឯកជន​ និង​ហាក់​លាក់​លៀម​ពី​ភ្នែក​មហាជន​ណាស់​សូម្បី​តែ​រូបភាព​ក៏​ មិនអាចផ្ដិតយកបាន​ដែរ។ បើ​និយាយ​ពី​ភ្ញៀវ​ដែល​ចូលរួម​វិញ​ គឺ​​ត្រួត​ពិនិត្យ​ ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​បំផុត​។ នេះ​បើ​តាម​វិបសាយTMZ ។

យ៉ាង​ណាមិញ ពួកគេ​ទាំង​ ២​នាក់​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហានឹង​គ្នា​កាល​ពី​ ឆ្នាំ ២០១៥ ក្រោយ​ស្គាល់​គ្នាបាន​ ១​ឆ្នាំ​។ ក្រោយមកនៅថ្ងៃទី ២០​ ខែកក្កដា ឆ្នាំ ២០១៦ គូស្នេហ៍ ១គូ​នេះ​បានភ្ជាប់ពាក្យ​នឹង​គ្នា រហូតសម្រេចចិត្ត​រៀបការ​កាលពី​ចុងសប្ដាហ៍មុននេះ៕

*ចុចអាន៖

-ព័ត៌មានផ្សេងៗពីតារាបរទេស

-គូស្នេហ៍កំពូលតារា​ល្បីទាំង ១០​គូ​ដែល​ រៀបចំមង្គលការដ៏សាមញ្ញបំផុត

-ឡូយណាស់! តារាម៉ូដែល​ម្នាក់​នេះបាន​កាដូ​ចិញ្ចៀនពេជ្រ​ ៧០ការ៉ាត់​ពី​ប្ដី​ នៅថ្ងៃខួបរៀបការ

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ យី សុធារី