ដឹង​អត់​ ​តារា​ចម្រៀង​ ៧​ដួង​នេះ​ មាន​អាយុ​ប៉ុន្មាន​ហើយ​?

  • 2017-05-30 05:58:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​៧​រូប​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​មិត្ត​យុវវ័យ​ និង​ជា​តារា​ជួ​មុខ​របស់​កម្ពុជា​មាន​ លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត​ ឆន សុវណ្ណរាជ​ ឆាយ វីរៈយុទ្ធ ហេង ពិទូ ខេម​ និង ខាន់ ជេមស៍។​ ទស្សនិកជន​មាន​ដឹង​អត់​បច្ចុប្បន្ន​នេះ​ពួក​គាត់​ទាំង​ ៧ រូប​មាន​អាយុ​ប៉ុន្មាន​ហើយ​?​ បើ​គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ​។​

១/ លោក ព្រាប សុវត្ថិ កើត​នៅ​ថ្ងៃ​ទី​ ២៧ ខែ កុម្ភៈ​ ឆ្នាំ​ ១៩៧៦ នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល ចូល​ប្រឡូក​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៦​ បច្ចុប្បន្ន​នេះ​មាន​អាយុ​៤១ ឆ្នាំ​។

២/ លោក ខេមរៈ​ សិរីមន្ត​ កើត​នៅ​ថ្ងៃ​ទី​៣ ខែ វិច្ឆិកា ឆ្នាំ​១៩៨៦ នៅ​ខេត្ត​កំពង់​ចាម​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៤ សព្វ​ថ្ងៃ​នេះ​មាន​អាយុ​ ៣១ ឆ្នាំ​។

៣/ លោក ឆន សុវណ្ណរាជ កើត​នៅ​ថ្ងៃ​ទី​១៩ តុលា​ ឆ្នាំ​១៩៨៥​ នៅ​ខេត្ត​ កំពង់​ស្ពឺ​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​​២០០៣​ បច្ចុប្បន្ន​មាន​អាយុ​ ៣២ ឆ្នាំ​។

៤/ លោក ឆាយ វីរៈយុទ្ធ កើត​នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​ ១៩៨៧ នៅ​ភូមិ​ពោធិ៍​សាលា​ទី២​ ឃុំ​ព្រែក​ក្រប៉ៅ ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០២ សព្វ​ថ្ងៃ​មាន​អាយុ​៣០ ឆ្នាំ​។

៥/ លោក ខាន់ ជេមស៍ កើត​នៅ​​ឆ្នាំ​១៩៨២ នៅ​ខេត្ត​កំពត​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​២០០២ បច្ចុប្បន្ន​មាន​អាយុ​​៣៥ ឆ្នាំ​។

៦/ លោក ហេង ពិទូ កើត​នៅ​​ឆ្នាំ​១៩៨១ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៩ សព្វ​ថ្ងៃ​មាន​អាយុ​៣៦ ឆ្នាំ​។

៧ /លោក ខេម កើត​នៅ​ថ្ងៃ​ទី​ ១៥ ខែ ឧសភា ឆ្នាំ​១៩៨៥ នៅ​ខេត្ត​កំពង់​ឆ្នាំ​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៧ បច្ចុប្បន្ន​នេះ​មាន​អារយុ​ ៣២ ឆ្នាំ។

អាន​ព័ត៌មាន​ពាក់​ព័ន្ធ​ភាព​យន្ត​២០១៧​

ចុច​អាន​រឿង​រ៉ាវ​ទាក់​ទង​ជាមួយ​តារា​កូរ៉ូ​

ទី​បំផុត​ សៅ ឧត្តម​ កុង​ត្រា​៣​ឆ្នាំ​​ ថត​ភាព​យន្ត​​ផ្ដាច់​មុខ​ឲ្យ​ផលិតកម្ម​​ធំ​១

​​​​​​

អត្ថបទ៖ ស៊ីណាន